ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អា​ល្លឺ​ម៉​ង់​រួម​គ្នា​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​អាទិភាព​សំខាន់​៣​នឹង​សន្យា​ផ្តល់​ហិរញ្ញប្បទាន​៦៣​លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​បាន​រៀបចំ​កិច្ចចរចារ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ​២០២១​ហើយ​គោលដៅ​ចម្បង​នៃ​កិច្ចចរចារ​នេះ​គឺ​ដើម្បី​ពិភាក្សា​និង​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ការ​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​របស់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​សម្រាប់​ឆ្នាំ​២០២១-២០២២​។ យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ​ហៅ​កាត់​ថា​CDC​ថ្មី​ៗ​នេះ​គូសបញ្ជាក់​ថា​«​ភាគី​ទាំង​ពីរ​រវាង​កម្ពុជា និង​អា​ល្លឺ​ម៉​ង់​បាន​ឯកភាព​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​លើ​អាទិភាព​ចំនួន​៣៖១)-​សន្តិភាព​និង​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន​,២)-​ការ​បណ្តុះបណ្តាល​ជំនាញ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ការងារ​សមរម្យ​និង ៣)-​ទំនួល​ខុស​ត្រូវ​ចំពោះ​ភព​ផែនដី​ដែល​មាន​សង្គតិភាព​យ៉ាង​ល្អ​ប្រសើរ ទៅ​នឹង​អាទិភាព​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​របៀបវារៈ​ឆ្នាំ​២០៣០​របស់​អា​ល្លឺ​ម៉​ង់​»​។ កិច្ចចរចារ​ឆ្នាំ​នេះ ភាគី​អា​ល្លឺ​ម៉​ង់ បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​៥៣​លាន​អឺ​រ៉ូ​ឬ​ប្រមាណ​៦៣​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ល​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១​និង​២០២២…


រាជធានី​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​បាន​រៀបចំ​កិច្ចចរចារ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ​២០២១​ហើយ​គោលដៅ​ចម្បង​នៃ​កិច្ចចរចារ​នេះ​គឺ​ដើម្បី​ពិភាក្សា​និង​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ការ​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​របស់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​សម្រាប់​ឆ្នាំ​២០២១-២០២២​។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ​ហៅ​កាត់​ថា​CDC​ថ្មី​ៗ​នេះ​គូសបញ្ជាក់​ថា​«​ភាគី​ទាំង​ពីរ​រវាង​កម្ពុជា និង​អា​ល្លឺ​ម៉​ង់​បាន​ឯកភាព​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​លើ​អាទិភាព​ចំនួន​៣៖១)-​សន្តិភាព​និង​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន​,២)-​ការ​បណ្តុះបណ្តាល​ជំនាញ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ការងារ​សមរម្យ​និង ៣)-​ទំនួល​ខុស​ត្រូវ​ចំពោះ​ភព​ផែនដី​ដែល​មាន​សង្គតិភាព​យ៉ាង​ល្អ​ប្រសើរ ទៅ​នឹង​អាទិភាព​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​របៀបវារៈ​ឆ្នាំ​២០៣០​របស់​អា​ល្លឺ​ម៉​ង់​»​។

កិច្ចចរចារ​ឆ្នាំ​នេះ ភាគី​អា​ល្លឺ​ម៉​ង់ បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​៥៣​លាន​អឺ​រ៉ូ​ឬ​ប្រមាណ​៦៣​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ល​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១​និង​២០២២ ។

បើ​តាម​CDC ទំហំ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​គឺ ២៦​លាន​អឺ​រ៉ូ សម្រាប់​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​និង​២៧​លាន​អឺ​រ៉ូ​សម្រាប់​ក​ចិ​ច្ច​សហ​ប្រ​តិ​ត្តិ​ការ​ផ្នែក​បច្ចេកទេស​។​បន្ថែម​លើ​នេះ នា​ខែមីនា​២០២១​ភាគី​អា​ល្លឺ​ម៉​ង់ បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៤,៨​លាន​អឺ​រ៉ូ សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ផ្នែក​បច្ចេកទេស បើ​បូក​បញ្ចូល​ទាំង​ហិរញ្ញប្បទាន​ដែល​បាន​សន្យា​ផ្តល់​ក្នុង​កិច្ចចរចារ​នេះ ទំហំ​ហិរញ្ញប្បទាន​សរុប​បាន​កើន​ដល់​៥៧,៨​លាន​អឺ​រ៉ូ ឬ​ស្មើ​ប្រមាណ​៦៩​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​បញ្ជាក់​ថា ដើម្បី​ឆ្លើយ​តប​ទៅ​និង​វិបត្តិ​សុខភាព​សកល គិត​ត្រឹម​ខែមីនា​២០២១ ភាគី​អា​ល្លឺ​ម៉​ង់​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​១៣,៨​លាន​អឺ​រ៉ូ ឬ​ប្រមាណ​១៧​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំំ​ទ្រ​ដល់​វិធានការ​ឆ្លើយ​តប​បន្ទាន់​ទៅ​និង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​។

ហិរញ្ញប្បទាន​នេះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រួមចំណែក​គាំទ្រ​ដល់​វិធានការ​បន្ទាន់​ទៅ​និង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩​និង​វិធានការ​ស្តារ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ក្រៅពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ភាគី​អា​ល្លឺ​ម៉​ង់​ក៏​បាន​ផ្តល់​ហិរញ្ញ​ប្បាន​សហប្រតិបត្តិការ​ដល់​កម្ពុជា​តាម​រយៈ​គម្រោង​ថ្នាក់​តំបន់ និង​សាកល​ព្រមទាំង​តាម​រយៈ​ស្ថាប័ន​ហិរញ្ញ​វត្ថ​អន្តរជាតិ អង្គការសហប្រជាជាតិ​និង​សហភាព​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ