ប្រទេសវៀតណាម ៖ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ខាងកាស៊ីណូល្បីៗជាច្រើនដែលមកធ្វើទស្សនកិច្ចនៅវៀតណាមចាប់តាំងពីឆ្នាំ២០០២មក ក្នុងគោលបំណងស្នើសុំគម្រោងបើករីសត ប៉ុន្តែវិនិយោគិនទាំងនោះមិនបានត្រឡប់មកបណ្តាក់ទុនជាមួយវៀតណាមវិញទេ ដោយសារតែវៀតណាមបានធ្វើសមាហរណកម្មរីសត កាស៊ីណូ និងក្រសួងហិរញ្ញវត្ថុ ។
តើទីផ្សារកាស៊ីណូនៅវៀតណាមមិនទាន់មានលក្ខណៈធំទូលាយគ្រប់គ្រាន់សម្រាប់វិនិយោគិនដើម្បីធ្វើអាជីវកម្ម ឬក៏ពួកគេយល់ថា ពលរដ្ឋវៀតណាមគ្មានលទ្ធភាពចំណាយប្រាក់ក្នុងការភ្នាល់ល្បែងដូចពលរដ្ឋក្នុងទីក្រុង Vladivostok (រុស្ស៊ី) ឬរាជធានីភ្នំពេញ (កម្ពុជា) ដែលជាទិសដៅថ្មីសម្រាប់វិនិយោគិន ?
អស់រយៈពេល៣០ឆ្នាំមកហើយដែលវៀតណាមជាគោលដៅចម្បងមួយនៃក្រុមហ៊ុនពហុជាតិសាសន៍ Donaco ។ ក្រុមហ៊ុននេះបានចាប់ផ្តើមប្រកបអាជីវកម្មល្បែងស៊ីសងក្នុងប្រទេសវៀតណាម តាមរយៈការបង្កើតសណ្ឋាគារផ្កាយប្រាំ Aristo Hotel ក្នុងខេត្ត Lao Cai ។
បន្ទាប់ពីស្ទង់មតិរួចមក ក្រុមហ៊ុនបានសាងសង់ Aristo ដោយត្រូវរៀបចំជា៤២៨បន្ទប់ (សណ្ឋាគារ) កាស៊ីណូ៥០តុ និងម៉ាស៊ីនលេងភ្នាល់៥៨ ។
ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Genting Group តាមតុភ្នាល់ល្បែងនីមួយៗរបស់ Aristo កាលពីឆ្នាំ២០១៤ អាចទាញចំណូលបានប្រមាណជា៥.៧៣៥ដុល្លារ ។ នៅគ្រានោះដែរប្រាក់ចំណេញ មិនថែមជាមួយពន្ធរបស់កាស៊ីណូបានកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅ៥២% ធៀបនឹងឆ្នាំមុន ។
ក្នុងអំឡុងឆ្នាំ២០១៤ Donaco មានតម្លៃស្មើនឹង៤,៥៩% នៃទីផ្សារវិនិយោគលើសន្លឹកហ៊ុនរបស់ Vectors Vietnam Index ។
លទ្ធផលនៃការប្រកបជំនួញដែលគួរពេញចិត្តនេះបាននាំមកនូវប្រយោជន៍តាមរយៈ Donaco ក្នុងការអភិវឌ្ឍកាស៊ីណូកាន់តែធំឡើងនៅកម្ពុជា ខណៈក្រុមហ៊ុនពុំបាននាំមកនូវការបោះជំហានបន្ថែមទៀតក្នុងទីផ្សារវៀតណាមនៅឡើយ ។
ទិន្នផលនេះស្ថិតក្នុងចក្ខុវិស័យរបស់អ្នក វិភាគដែលជាព័ត៌មានមិនអំណោយផលសម្រាប់វៀតណាម បើទុកជាAristo នៅតែរកបានចំណេញ ហើយ Donaco លើកឡើងថា ឧស្សាហកម្មបនល្បែងក្នុងប្រទេសវៀតណាមអាចរកបានទំហំទឹកប្រាក់៣០០លានដុល្លារយ៉ាងណាក្តី ។
ខណៈអ្នកដាក់ចេញគោលនយោបាយវៀតណាមនៅតែពិចារណាលើផលប៉ះពាល់ ដែលអាចកើតឡើងបណ្តាលមកពីកាស៊ីណូ។ វិនិយោគិនជាច្រើនបានចាកចេញពីប្រទេសវៀតណាម ដោយសារតែពួកគេមិនចង់ចំណាយពេលលើនីតិវិធីពន្ធ និងការស្នើសុំអាជ្ញាប័ណ្ណ ។
នៅក្នុងឆ្នាំ២០១៣ MGM Resorts ដែលវិនិយោគមកពីសហរដ្ឋអាមេរិក បានសម្រេចចិត្តផ្តល់គម្រោងមួយនៃ Ho Tram ក្នុងក្រុង Vung Tau City ដោយសារតែហេតុផលដូចគ្នានេះដែរ ។
ចំណែកនៅឆ្នាំ២០១៤ កាស៊ីណូជាច្រើនបានបង់ពន្ធចំនួន៣៣៦ប៊ីលានដុងចូលទៅក្នុងថវិការដ្ឋ ដែលជាបរិមាណដ៏សមគួរមួយ ប្រសិនបើគ្មានបញ្ហាអ្វីទេនោះ មានតុលេងល្បែងចំនួន២០០ ក្នុងខេត្ត-ក្រុងចំនួន៦ ។
ចំណែកនៅប្រទេសជិតខាងវិញដូចជា កម្ពុជា មានកាស៊ីណូចំនួន៧៥កន្លែងដែលភាគច្រើនមានទីតាំងនៅជាប់ព្រំដែនកម្ពុជា-វៀតណាមតែម្តង ។
កាស៊ីណូ Nagaworld ប្រតិបត្តិការដោយក្រុមហ៊ុន Naga Corp តែមួយអាចរកចំណូលបាន៤០០លានដុល្លារក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៥ បានកើនឡើង៤៧% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៤ ។
អ្នកវិភាគជឿជាក់ថា អ្នកទេសចរបរទេសចំនួន២,៣លាននាក់ ស្មើនឹង២១% ដែលបានមកប្រទេសកម្ពុជានៅចុងខែមិថុនា ឆ្នាំ២០១៥នោះ គឺមិនមែនមកពីប្រទេសវៀតណាមទេ ។
យោងតាមការស្រាវជ្រាវមួយដឹកនាំដោយគ្រឹះស្ថានអភិវឌ្ឍភាពអាចទ្រទ្រង់រួចក្នុងតំបន់បង្ហាញថា ប្រសិនជាអ្នកវិនិយោគបរទេសមកធ្វើអាជីវកម្មលើកាស៊ីណូមានការកើនឡើងប្រមាណជា៣ប៊ីលានដុល្លារ ធៀបនឹងកម្រិតបច្ចុប្បន្ន GDP របស់វៀតណាមនឹងកើនឡើងដល់០,៥៨% ក្នុងឆ្នាំដំបូង ៕
ចែករំលែកព័តមាននេះ