ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ក​ខាំ សាក់​រូប​ផ្កា​កុលាប​តំណាង​ឱ្យ​កូនស្រី​នៅ​លើ​.​ក

10 ឆ្នាំ មុន

ដេ​វី​ដ បេ​ក​ខាំ អតីត​កីឡាករ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​អង់គ្លេស នៅ​តែ​និយម​ការ​សាក់​រូប​លើ​ដងខ្លួន និង​ជា​ចុង​ក្រោយ​បាន​សាក់​រូប​ផ្កា​កុលាប​ដ៏​ធំ​មួយ​រួម​ទាំង​ឈ្មោះ​កូនស្រី​នៅ​លើ​.​ក​ផ្នែក​ខាងឆ្វេង​ផង​ដែរ ។

នាង​វិក​តូ​រី​យ៉ា បេ​ក​ខាំ បាន​បង្ហាញ​រូបសាក់​របស់​ប្ដី​តាម​Facebook របស់​ខ្លួន​ជា​រូបភាព​ដែល​ប្ដី​កំពុង​ដេក​លំហែកាយ​នៅ​ឡាស់​វ៉េ​ហ្គា​ស សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២២ តុលា កន្លង​ទៅ ។ ស្នាម​សាក់​នេះ មាន​អត្ថន័យ​ថា «Prelty  Lady Harper» ដើម្បី​លើក​សរសើរ​ដល់​កូនស្រី ហា​ពើ សេ​វ៉េ​ន របស់​ខ្លួន ដោយ​មាន​រូប​ផ្កា​កុលាប​ដ៏​ធំ​នៅ​ពីលើ​ឈ្មោះ៕