ប្រុសស្រីកើតឆ្នាំទាំង៦នេះពិតជាអ្នកមានលាភមានសំណាងធំ ! គ្រូហុងស៊ុយចិនសែបានទស្សន៍ទាយថា នៅថ្ងៃអង្គារត្រូវសីលធំស្អែកនេះមហាឆ្នាំ៦ ឆ្លូវ រោង ម្សាញ់ វក រកា កុរ លេខឡើងលាភសំណាង៦២៩ ផុតទុក្ខ អស់ភ័យ គ្រោះចង្រៃអន្តរធានទៅ ជួបតែរឿងល្អៗចូលមកក្នុងជីវិត មានលាភ មានសំណាង លុយធំហូរចូល ការងារជួញដូរ និងការងាររកទទួលទានមានលុយចូលមកផ្ទួនៗ ជោគជ័យទាំងការងារតាមស្ថាប័ន ទាំងការងារក្រុមហ៊ុន និងការងារឯកជនកាក់កបខ្លាំង ។
ឆ្នាំឆ្លូវ ពណ៌នាំលាភ ក្រហម នៅថ្ងៃអង្គារស្អែកនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា ។ រីឯបញ្ហាស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។
ឆ្នាំរោង រាសីឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ ។ នៅថ្ងៃសីលស្អែកនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភលុយហូរចូលដូចចាក់ទឹក ។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយនិងយល់ចិត្តគ្នាប្រពៃណាស់ ។
ឆ្នាំម្សាញ់ ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ ។ ថ្ងៃអង្គារស្អែកនេះបើលោកអ្នកធ្វើការងារអ្វីរមែងបានជោគជ័យភ្លាមៗ មាស ប្រាក់ហូរចូលពេញៗដៃ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញលើសលប់ ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយរកគ្នាជានិច្ច ។
ឆ្នាំវក ពណ៌នាំលាភ ទឹកក្រូច នៅថ្ងៃស្អែកនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា ។ ឯការងារតាមអង្គភាព ស្ថាប័ន ការងារឯកជន ការងារតាមក្រុមហ៊ុនជោគជ័យកាន់តែខ្លាំង ទទួលផលកាន់តែខ្ពស់ ។ រីឯបញ្ហាស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាប្រពៃណាស់ អ្នកមិនទាន់មានគូគាប់ក៏ដល់គូជីវិតនៅចុងខែនេះ ។
ឆ្នាំរកា មហាមនុស្សមានសំណាង រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹម សុខកាយ សប្បាយចិត្តជានិច្ច ព្រោះជោគលាភជោគសំណាងកំណប់ទ្រព្យកប់ក្នុងជីវិតឱ្យផល ។ នៅថ្ងៃសីលស្អែកនេះ លោកអ្នកមានលាភមានជ័យ មានសំណាងខ្ពស់ មានលុយ មាស ប្រាក់ហូរចូលពេញណែនហោប៉ៅ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយនិងយល់ចិត្តគ្នាគ្រប់វេលា ។
ឆ្នាំកុរ លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានបញ្ជាក់ថា អ្នកកើតឆ្នាំនេះនៅថ្ងៃអង្គារស្អែកមានលាភមានជ័យលុយធំចូលមកហូរហៀរ និងសម្រេចរាល់ការងារយ៉ាងល្អប្រសើរ ៕ សាន សារិន
ចែករំលែកព័តមាននេះ