រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ទី២៥ តុលា កន្លងមក កម្មវិធី «សមរភូមិអ្នកប្រយុទ្ធស្រាបៀរលីអូ» របស់ទូរទស្សន៍PNNបានរកឃើញជើងឯកប្រចាំាំប្រភេទទម្ងន់ទាំង៣ដើម្បីទទួលពានរង្វាន់និងប្រាក់រង្វាន់ចំនួន៤០.០០០.០០០រៀលស្មើនឹង១ម៉ឺនដុល្លារអាមេរិក ចំណែកលេខ២ទទួលបាន១២.០០០.000រៀលស្មើនឹង៣ពាន់ដុល្លារអាមេរិក ។
៙ សែន រ៉ាឌី ក្លាយជាជើងឯកប្រចាំប្រភេទទម្ងន់៥៧គីឡូក្រាម ក្រោយប្រកួតផ្ដាច់ព្រ័ត្រ ទាត់កីឡាករកន ភុនលិក ឱ្យភ្លាត់ដៃត្រឹមទឹកទី៣ ។
៙ មង្គុន ពេជ្រ ក្លាយជាជើងឯកប្រចាំប្រភេទទម្ងន់៦៣,៥គីឡូក្រាម បន្ទាប់ពីវ៉ៃកែងឱ្យជា សំនៀង សន្លប់ត្រឹមទឹកទី២ នៅវគ្គផ្ដាច់ព្រ័ត្រ ។
៙ សៀវ ង៉ុយ ក្លាយជាជើងឯកប្រចាំប្រភេទទម្ងន់៥៤គីឡូក្រាមបន្ទាប់ពីយកឈ្នះអាំង សំអាត ដោយពិន្ទុនៅវគ្គផ្ដាច់ព្រ័ត្រ ។



ចែករំលែកព័តមាននេះ