ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​ម្នាក់​លួច​ឈុត​ក្នុង​ស្ត្រី​បាន​ជិត​500​ឈុត

8 ឆ្នាំ មុន

ប៉ូលិស​ចិន​បាន​ចាប់ខ្លួន​ចោរ​ម្នាក់​លួច​ឈុត​ក្នុង​របស់​ស្ត្រី​នៅ​ស្រុក​លី​យ៉ាង ក្រុង​ឆាង​ចូ​វ ។ ចោរ​នោះ​លាក់​ឈុត​ក្នុង​ដែល​ប្រើ​រួច​ជា​ច្រើន​នៅ​ក្នុង​រថយន្ត​ទួ​រី​ស​របស់​គេ ក្នុង​នោះ​មាន​អាវទ្រនាប់​ចំនួន​២៨៥ និង​ខោ​ស្ល៊ីប​១៨៥ ។

បុរស​ជាប់ចោទ​អាយុ​៣២​ឆ្នាំ ត្រូវ​ចាប់ខ្លួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ខណៈ​ប៉ូលិស​ដាក់កុង​ត្រូល​ឆែកឆេរ​លើ​ដងផ្លូវ ។ ក្នុង​រថយន្ត​ទួ​រី​ស​នោះ​ក្រៅពី​ឈុត​ក្នុង​របស់​ស្ត្រី​ជា​ច្រើន ក៏​មាន​អាវ​ស្ត្រី​ជា​ច្រើន​ទៀត ។

ប៉ូ​លិ​សបញ្ជាក់​ថា ចោរ​ប្រើ​ឧបករណ៍​ស្រ​ដៀង​ដងសន្ទូច​សម្រាប់​ថ្ពក់​លួច​ឈុត​ក្នុង​ស្ត្រី​។  ជនល្មើស​សារភាព​ថា ឈុត​ក្នុង​របស់​ស្ត្រី​ទាំងនោះ​មិនមែន​គេ​លួច​ក្នុង​រយៈពេល​ខ្លី​ទេ គឺ​បាន​ចំណាយពេល​ប្រហែល​៣​ឆ្នាំ​ឯណោះ ។ ពី​ដំបូង​គេ​លួច​តែ​ប៉ុន្មាន​ឈុត​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ទប់​អារម្មណ៍​មិន​បាន​លួច​ទាំង​សម្លៀក​បំពាក់ និង​ឈុត​ក្នុង​ស្ត្រី​កាន់តែ​ច្រើន​ថែម​ទៀត ។ ប៉ូលិស​បាន​នាំ​បុរស​នោះ​ទៅ​ព្យាបាល​ផ្លូវចិត្ត ។

កាលពី​ឆ្នាំ​២០១៤ បុរស​ម្នាក់​នៅ​ស្រុ​ុ​ក​គាំង​ស៊ី​ប្រទេស​ចិន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ព្រោះ​លួច​ឈុត​ក្នុង​ស្ត្រី​បាន​ជាង​២០០០​ឈុត ពី​ផ្ទះ​អ្នក​ជិតខាង ក្នុង​រយៈពេល​មួយ​ឆ្នាំ ៕