ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់២នាក់ និងរបួសធ្ងន់២នាក់ ក្នុងករណីក្រឡាប់រថយន្តមួយគ្រឿងនៅលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៦ តុលា ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ។
ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២N-៤៦១២ មួយគ្រឿង ជិះគ្នា៤នាក់ (ស្ត្រី៣នាក់) បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុសង្ស័យអ្នកបើកបរងោកមួយភាំងរថយន្តរេចង្កូតធ្លាក់ចិញ្ចើមផ្លូវក្រឡាប់៣-៤ត្រឡប់ បណ្តាលឱ្យស្លាប់ស្ត្រី២នាក់ភ្លាមៗនៅកន្លែងកើតហេតុ មាន ម្នាក់ឈ្មោះ លីម សៅធូ អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងម្នាក់ទៀតឈ្មោះ ស្រី ល័ក្ខ អាយុ២៣ឆ្នាំ រស់នៅភូមិរលកសថ្មី សង្កាត់រលក ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ចំណែកអ្នករងរបួស២នាក់ ម្នាក់ឈ្មោះ អ៊ុច សុខ ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកបើកបរ រស់នៅភូមិពោលកំបោល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងម្នាក់ទៀតឈ្មោះ នី សា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិសានសុខ ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកអ្នកស្លាប់២នាក់ របួសធ្ងន់ម្នាក់ និងរថយន្តមួយគ្រឿង ៕



ចែករំលែកព័តមាននេះ