ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​ប្រពន្ធ​ធ្វើ​ស្រីពេស្យា​ក្នុងផ្ទះ​4​ឆ្នាំរួមរ័ក​ជាមួយ​ភ្ញៀវ​ចំនួន​2.742​នាក់

8 ឆ្នាំ មុន

សារព័ត៌មាន​ដឹ​មី​រ័​រ របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​អាយុ​៥៤​ឆ្នាំ ជនជាតិ​បារាំង​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​អនុញ្ញាត​ឱ្យ​ប្រពន្ធ​ធ្វើ​ជា​ស្រីពេស្យា ដោយ​ក្នុង​រយៈពេល​៤​ឆ្នាំ រួម​ភេទ​ជាមួយ​បុរស​២.៧៤២នាក់

សារព័ត៌មាន​ដឹ​មី​រ័​រ របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​អាយុ​៥៤​ឆ្នាំ ជនជាតិ​បារាំង​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​អនុញ្ញាត​ឱ្យ​ប្រពន្ធ​ធ្វើ​ជា​ស្រីពេស្យា ដោយ​ក្នុង​រយៈពេល​៤​ឆ្នាំ រួម​ភេទ​ជាមួយ​បុរស​២.៧៤២នាក់ និង​រក​ប្រាក់​បាន​ជាង​៥.០០០​ផោន ក្នុង​មួយ​ខែ ។

បុរស​នោះ​បង្កើត​មុខ​ជំនួញ​ពី​រាង​កាយ​របស់​ប្រពន្ធ​អាយុ​៤៦​ឆ្នាំ នៅផ្ទះ​របស់​ខ្លួន​ក្នុង​តំបន់​មួយ​នា​ភាគ​ខាងជើង​ក្រុង​ប៉ា​រី​ស ខណៈ​ផ្ទះ​នោះ​រួមរស់​ជាមួយ​កូនប្រុស​អាយុ​៥​ឆ្នាំ ។
តុលាការ​ឱ្យ​ដឹង​ថា នៅ​ពេល​មាន​បុរស​ទៅ​រក​ស្ត្រី​ជា​ប្រពន្ធ​ដើម្បី​រួមរ័ក បុរស​ជា​ប្តី និង​កូន​លាក់ខ្លួន​នៅ​ក្នុង​រថយន្ត​ដែល​ចត​ខាងក្រៅ​ផ្ទះ ។

បុរស​ជា​ប្តី​ត្រូវ​ចាប់ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន ទោះបីជា​របរ​រកស៊ី​ផ្លូវភេទ​នោះ​សហការ​គ្នា​ទាំង​ប្តី និង​ប្រពន្ធ​ក៏​ដោយ  ។ តុលាការ​សម្រេច​ដាក់​កំហុស​តែ​លើ​ប្តី​ម្នាក់ ព្រោះ​ជា​អ្នក​ណែនាំ​អតិថិជន​ឱ្យ​ប្រពន្ធ ខណៈ​ពេល​នាង​មិន​ពេញចិត្ត​ធ្វើ​ជា​ស្ត្រី​ពេស្យា​ទេ ។ ទោះបី​អាជីព​ពេស្យា​ជា​រឿង​ស្របច្បាប់​នៅ​ប្រទេស​បារាំង​ក៏​ដោយ ប៉ុន្តែ​ការ​ស្វែងរក​អតិថិជន​ឱ្យ​ប្រពន្ធ​បែប​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ ដោយ​តុលាការ​បាន​ចោទប្រកាន់​ថា​ជា​ការ​បង្ក​បទឧក្រិដ្ឋ​អាច​ជាប់គុក​១០​ឆ្នាំ ។ ទោះជា​យ៉ាងណា​ក្តី បុរស​នោះ​ត្រូវ​បាន​ធានា​ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ ៕