ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវបាននាំមកដល់សាលាដំបូងខេត្តជាថ្មីទៀត នាវេលាព្រឹកថ្ងៃទី២៧ តុលា ២០១៥ នេះ ដើម្បីបន្តបើកសវនាការសាកសួរពាក់ព័ន្ធលើសំណុំរឿងការចម្លងមេរោគអេដស៍ដល់អ្នកភូមិរកា ក្នុងនោះគេឃើញខាងភាគីដើមបណ្តឹង (ជនរងគ្រោះ) មកចំនួន១១នាក់ទេ ខណៈតុលាការបានកោះហៅ១៤នាក់នោះ ។
ប្រភពបានឱ្យដឹងថា ការបើកសវនាការនេះ គឺជាលើកទី០៤ហើយ ដោយគេឃើញមានកម្លាំងប៉ូលិស និងកម្លាំងប៉េអឹមជាច្រើននាក់ មកឈរការពារ រួមទាំងមានក្រុមសាច់ញាតិរបស់គ្រូពេទ្យយ៉ែម ជ្រិន ផងដែរ ។ បើតាមគម្រោង ការសាកសួរនេះ នឹងបញ្ចប់នៅថ្ងៃទី២៨ តុលា តែលទ្ធផលយ៉ាងណានោះ គេនៅមិនទាន់ដឹងនៅឡើយទេ ។
គួររំលឹកថា សំណុំរឿងគ្រូពេទ្យចម្លងមេរោគអេដស៍ តុលាការផ្អាកសវនាការថ្ងៃនេះ និងបន្តក្រោយបុណ្យអុំទូក



ចែករំលែកព័តមាននេះ