ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយពីបើកសវនាការរយៈ២ថ្ងៃ ក្នុងការជំនុំជម្រះរឿងក្ដីលើសំណុំរឿងគ្រូពេទ្យ យ៉ែម ជ្រិន ដែលចម្លងមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ត្រូវបានតុលាការប្រកាសផ្អាកសវនាការមួយរយៈសិន កាលពីវេលាព្រឹកថ្ងៃទី២២ តុលា នេះ ។
ប្រភពបានឱ្យដឹងថា ការផ្អាកនេះ ដោយសារស្ថាប័នរដ្ឋនានានៅក្នុងខេត្តជាប់រវល់ចូលរួមរៀបចំពិធីបុណ្យអុំទូក ដែលនឹងប្រព្រិត្តទៅក្នុងខេត្តបាត់ដំបងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ តុលា ខាងមុខនេះ ។ ប៉ុន្តែតុលាការនឹងប្រកាសបន្តដំណើរការក្ដីនេះឡើងវិញ ក្រោយថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក ។



ចែករំលែកព័តមាននេះ