ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​មើល​ក្រោយត្រូវ​រថយន្ត​សាំង​យ៉ុ​ង​បុក​កិនធ្លាយ​ខួរស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

10 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ យុវតី​ម្នាក់ត្រូវ​រថយន្ត​កិន​ចំក្បាល​ធ្លាយខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែ​ក​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​ក្រុម​គ្រួសារ​ដឹក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពីជិះ​ម៉ូតូ​បត់​ឆ្វេងបម្រុង​ចូល​សា​លារៀន​ឯកជន​មិន​មើល​ក្រោយត្រូវ​រថយន្ត​សាំង​យ៉ុ​ង​ដឹក​អ្នកដំណើរ​បើកបរ​ក្នុង​ល្បឿន​ល្បឿន​បុក​ចំ​ពីក្រោយ​ពេញទំហឹង រួច​អូស​ជាង​៥០​ម៉ែត្រ​។ ក្រោយ​កើត​ហេតុ​ភ្លាមៗ អ្នកបើកបរ​រថយន្ត​សាំង​យ៉ុ​ង និង​អ្នក​រួម​ដំណើរ​ទាំងអស់​បាន​បើកទ្វារ​រថយន្តនាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ។

​ហេតុការណ៍​​​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​២៦ ​តុលា ​​២០១៥ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ទល់មុខ​វិទ្យាល័យ​ហ៊ុន​សែន​សាលា​ក្រៅ ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរ​ជើង​គោក​ស្រុក​សាលា​ក្រៅបានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ​ឈ្មោះ ម៉េ​ន សាន់​រ៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ ​​ជា​សិស្ស ស្លាប់​នៅ​នឹង​កន្លែង និង​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ​ប៉ៃលិន 1A- 0425 រង​ការ​ខូចខាត​ទាំងស្រុង រស់នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សា​ក្រៅ និងឈ្មោះ សំ គ​ន្ធា ភេទ​ស្រី អាយុ​១៩​ឆ្នាំ របួសធ្ងន់ ជា​សិស្ស​ដូច​គ្នា រស់នៅ​ភូមិ​អូរ​បេ ង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ 

ចំណែក​អ្នកបើកបរ​រថយន្តត្រូវ​គេ​ស្គាល់ឈ្មោះ ហ៊ូ​វ សុខ​ម៉ា​ប់ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្តឈ្នួល ម៉ាក​សាំង​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-61 02 រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្រាល រស់នៅ​ខេត្តកំពង់ចាម បន្ទាប់​ពី​បុក​ម៉ូតូ​អូស​ជាង​៥០​ម៉ែត្រ​រួច បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់៕