ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​រុ​ស្ស៊ី​ប្រឆាំង​នឹង​អ្នក​វាយ​បំបែក​រូបចម្លាក់
ជនជាតិ​រុ​ស្ស៊ី​នៅ​ក្រុង​សង់​ពី​ទ័​រ​ស្ប៊ើ​ក ជាង​១.០០០​នាក់ បាន​ចូលរួម​ប្រឆាំង​នឹង​ការ​វាយ​បំផ្លាញ​រូបចម្លាក់​បិសាច មាន​អាយុ​១០៥​ឆ្នាំ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ បច្ចុប្បន្ន​

១-​រុ​ស្ស៊ី​ប្រឆាំង​នឹង​អ្នក​វាយ​បំបែក​រូបចម្លាក់
ជនជាតិ​រុ​ស្ស៊ី​នៅ​ក្រុង​សង់​ពី​ទ័​រ​ស្ប៊ើ​ក ជាង​១.០០០​នាក់ បាន​ចូលរួម​ប្រឆាំង​នឹង​ការ​វាយ​បំផ្លាញ​រូបចម្លាក់​បិសាច មាន​អាយុ​១០៥​ឆ្នាំ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស៊ើបអង្កេត និង​រំពឹង​ថា​អ្នក​បំផ្លាញ​ប្រហែល​មាន​ទំនាស់​ផ្នែក​សាសនា ។

២-​ថ្លឹង​ទម្ងន់
បុគ្គលិក​សួនសត្វ​ថ្លឹង​ទម្ងន់​សត្វ​ផេ​ន​គ្វី​ន​នៅ​សួនសត្វ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ដែល​ក្នុង​មួយ​ឆ្នាំ​កើត​មាន​ម្តង ដើម្បី​តាមដាន​ការ​រីក​លូតលាស់​របស់​វា ។

៣-​ពិធីបុណ្យ​រដូវក្តៅ​នៅ​ជប៉ុន
អ្នករបាំ​ជប៉ុន​នាំ​គ្នា​តែង​កាយ​ក្នុង​ឈុត​ប្រចាំ​ប្រទេស រួម​ទាំង​កាន់​ផ្លិត​រេ​រាំ​លើ​ដងផ្លូវ​ក្នុង​ពិធី​«​ស៊ុប​ពើរ​យូ​សា​កូ​អុ​ី ២០១៥» ។ ពិធី​នោះ​រៀបចំ​ឡើង​នៅ​ក្រុង​តូ​ក្យូ ជា​រៀង​រាល់​ឆ្នាំ​រយៈពេល​២​ថ្ងៃ ។

៤-​រូប​មនុស្ស​អវកាស
រូប​មនុស្ស​អវកាស​កើត​ចេញពី​ការ​ច្នៃ​ម៉ូ​ដ​របស់​លោក​ជឺ​រ៉េ​មី​ស្កុ​ត បាន​ទទួល​រង្វាន់​ក្នុង​ពិធី​ផ្តល់​រង្វាន់ «​អឹ​ម​ធី​វី វី​ដេ​អូ មុ​យ​ស៊ិ​ក​» នៅ​រោងល្ខោន ម៉ៃ​ក្រូ​ស​ហ្វ ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេស ។

៥-​រថយន្ត​កែង​ចោត
កម្មករ​ខាត់​ស្បែកជើង​ជនជាតិ​អីុរ៉​ង់ បាន​ត​ភ្ជាប់​កេស​ធ្វើ​ជា​រថយន្ត​កែង​ចោត និង​បើកបរ​លើ​ដងផ្លូវ​ក្នុង​ក្រុង​តេ​ហេ​រ៉​ង់ ។ ក្រៅពី​បង្កើត​ចំណាប់អារម្មណ៍​ដល់​អតិថិជន​នោះ​ជួយ​ឱ្យ​ជំនួញ​របស់​គេ​កាន់តែ​កាក់កប​ឡើង​។

៦-​ប្រគល់​អាកាសយានដ្ឋាន
ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​តម្រង់​ជួរ​ឡើង​យន្តហោះ​ដឹក​ជញ្ជូន​ស្បៀង «C-130» នៅ​មូលដ្ឋាន​ទ័ពអាកាស​ក្រុង​កាន់​ដា​ហា​ជា​អាកាសយានដ្ឋាន​មួយ​ដែល​ទ័ព​ណា​តូប​ង្កើ​ត​ឡើង​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​ពួក​តា​លី​បង់ បាន​ប្រគល់​ជូន​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន យក​ទៅ​កែ​ច្នៃ​ជា​អាកាស​ដ្ឋា​ន​ស៊ី​វិល ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ។

៧-​តុក្កតា​ដូ​រ៉េ​ម៉ុ​ន
បុរស​កូរ៉េ​ម្នាក់​បាន​ថតរូប​តុក្កតា «​ដូ​រ៉េ​ម៉ុ​ន​»​ក្នុង​ពិព័រណ៍​នៅ​ក្រុង​សេ​អ៊ូ​ល កូរ៉េ​ខាងត្បូង ។

៨-​ឧស្សាហកម្ម​ដង្កូវនាង
ដង្កូវ​រាង​ស៊ី​ស្លឹក​មន ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ដង្កូវនាង ក្រុង​បាន់កា រដ្ឋ​ភី​ហា ប្រទេស​ឥណ្ឌា គឺជា​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​ទ្រទ្រង់​ឱ្យ​ពលរដ្ឋ​រួច​ផុត​ពី​ភាព​ក្រីក្រ ៕