រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សស្លាប់ ៨នាក់(ប្រុស) អ្នករបួសធ្ងន់១២នាក់(ស្រី៥នាក់) និងរបួសស្រាល៣នាក់(ស្រី២នាក់) កើតឡើងនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ តុលា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើក បង្កឲ្យខូចខាតយានយន្តសរុប៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៤គ្រឿង, រថយន្តធុនតូច៤គ្រឿង រថយន្តធុនធំ២គ្រឿង, គោយន្តកន្ត្រៃ ១គ្រឿង និងថ្មើរជើង១នាក់។
មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឱ្យគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៥លើក, ប្រជែងគ្រោះថ្នាក់ ៣លើក, មិនប្រកាន់ស្តាំ ២លើក, មិនគោរពសិទិ្ធ ១លើក, បត់គ្រោះថ្នាក់ ១លើក, សុខភាពងងុយដេក ១លើក, កត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៦នាក់(យប់២នាក់) ។
ចែករំលែកព័តមាននេះ