ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​ថត​ស្ងៀម​រង​របួសធ្ងន់

8 ឆ្នាំ មុន

រាជធានី​ភ្ន​ពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដែល​ចត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ

រាជធានី​ភ្ន​ពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដែល​ចត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៦ តុលា ២០១៥ ។

ប្រភព​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភក្តិ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​លូ​៥ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើក​ម៉ូតូ​ម៉ាក​អ៊ែ​រ​ប្លេ​ក ផលិត​នៅ​ប្រទេស​វៀតណាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-791 តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន ខណៈ​ដល់​កន្លែង​កើតហេតុ​​ស្រាប់​តែ​បុក​គូទ​រថយន្ត​ធុនធំ​ដឹក​ទំនិញ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0864 ដែល​ចត​ស្ងៀម​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕