ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧកញ៉ា​ សុខ ប៊ុន ​ឡើងសម្ពាធ​ឈាមកំពុង​សង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ប្រភពពីមន្រ្តីអនុរក្ស​ពន្ឋនាគារក្រសួងមហាផ្ទៃ​បានឲ្យដឹងថា លោកឧកញ៉ា សុខ ប៊ុន​ ដែលជាប់ចោទពីបទប្រើ​អំពើហិង្សាទៅ​លើកញ្ញា ឯក សុជាតា ហៅសាសា​ អតីតពិធីការិនីទូរទស្សន៍CTN ​បានឡើងសម្ពាធឈាម​និងត្រូវបានបញ្ជូនមកសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​(ពេទ្យរុស្ស៊ី)​ ហើយសេចក្តី​រាយការណ៍បានបន្តថា ​មកដល់រសៀលថ្ងៃទី២៦តុលានេះ​ អាការៈជំងឺលោក ​សុខ ប៊ុន ​បានធូរស្បើយបន្តិចហើយ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕