ខេត្តកំពត ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពតសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ត្រាចកាលពីរសៀលថ្ងៃទី២៦ តុលា ២០១៥ បានឃាត់ខ្លួនបងប្អូនប្រុស-ស្រី២នាក់ពាក់ព័ន្ធគ្រឿងញៀន ។
ជនសង្ស័យ២នាក់បងប្អូនដែលត្រូវឃាត់ខ្លួនឈ្មោះ ហង់ ស្រីមុំ ភេទស្រី អាយុ២៨ឆ្នាំ ជាអ្នកលក់ប្រេងសាំងនៅមុខផ្សារកំពង់ត្រាច និងប្អូនប្រុសម្នាក់ទៀតឈ្មោះ ហង់ ធី អាយុ២៤ឆ្នាំ ។
រឿងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនគឺជារឿងដដែលៗទៅហើយ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ដំបូងឡើយអាវុធហត្ថបម្រុងនាំជនសង្ស័យឡើងរថយន្តទៅហើយ តែដោយឃើញអ្នកកាសែតរង់ចាំថត ស្រាប់តែមន្ត្រីអាវុធហត្ថនាំចូលក្នុងវិញ ហើយឲ្យជនសង្ស័យពាក់មួកសុវត្ថិភាពទើបបណ្ដើរឡើងរថយន្តវិញ ។
ទោះបីជាការបង្ក្រាប និងឈានដល់ការចាប់ខ្លួនបានជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនទៅហើយក្តី តែមន្ត្រីអាវុធហត្ថស្រុកកំពង់ត្រាច និងមន្ត្រីអាវុធហត្ថខេត្តកំពត ត្រូវបានប្រជាពលរដ្ឋរាប់រយនាក់រិះគន់ថា បើចាប់ខ្លួនជនសង្ស័យបានហើយ ហេតុអ្វីសមត្ថកិច្ចពាក់មួកសុវត្ថិភាពឲ្យជនសង្ស័យបែបនេះ? ធ្វើបែបនេះមិនត្រឹមត្រូវទេ អាក្រក់មើលពេកហើយ ៕


ចែករំលែកព័តមាននេះ