ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​កូនប្រុស​អតីតមន្ត្រី​យោធា បន្ទាប់​ពី​រក្សា​ទុក​កេរដំណែល​ឪពុក​សុទ្ធតែ​អាវុធ​ជាតិ​ផ្ទុះ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កូនប្រុស​អតីតមន្ត្រី​យោធា​ម្នាក់ ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពីរ​សៀ​ស​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់​សំ​បង…

ខេត្តបាត់ដំបង ៖ កូនប្រុស​អតីតមន្ត្រី​យោធា​ម្នាក់ ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពីរ​សៀ​ស​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់​សំ​បង ដោយសារ​តែ​រក្សា​ទុក​នូវ​អាវុធ​ជាតិ​ផ្ទុះ ដែល​ជា​កេ​រ្ត​ដំណែល​របស់​ឪពុក​ដែល​នៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាម ហើយ​មិន​ព្រម​ប្រគល់​ជូន​សមត្ថកិច្ច ក្រោយ​ពី​គាត់​ទទួលមរណភាព​។
មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ សាំ សុខ​បញ្ញា​វ័ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​ជាងដែក រស់នៅ​ភូមិ សង្កាត់​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា ជន​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន ជាមួយនឹង​ការ​រក​ឃើញ​នូវ​អាវុធ​ជាតិ​ផ្ទុះ រួម​ទាំង​សម្ភារៈ​យោធា​ជា​ច្រើន ដែល​ជា​កេរ្តិ៍​ដំណែល​របស់​ឪពុក​ដែល​ជា​អតីត​ជា​មន្ត្រី​យោធា ខណៈ​ពេល​ដែល​ជន​នេះ​បាន​រក្សា​ទុក​នៅ​ក្នុងផ្ទះ​ខ្លួន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដោយ​មិន​ព្រម​ប្រគល់​ជូន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ឡើ​ត​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា វត្ថុ​តាង​ដែល​បាន​ដកហូត​រួម​មាន​៖ កាំភ្លើង M16 ចំនួន​១​ដើម មាន​បង់​ចំនួន​១០ និង​មាន​គ្រាប់​ចំនួន​២៤២​គ្រាប់ បង់ AK47 ចំនួន​០៤ មាន​គ្រាប់​ចំនួន​៦៤​គ្រាប់ និង​មាន​គ្រាប់​ខ្ចិ​ប​ចំនួន​៧​គ្រាប់ បង់​ម៉ាត់​តា​យ៉ែ​ត​ចំនួន​២ និង​មាន​គ្រាប់​ចំនួន​៩​គ្រាប់ មីន​ចំនួន​៤​គ្រាប់ ទូ​សសៀ​ចំនួន​០១ ស្បែកជើង​ក​វែង​យោធា​ចំនួន​០២​គួ ឯកសណ្ឋាន​យោធា​ប៉ា​រ៉ា​ចំនួន​០១​កំ​ប្លេ និង​អាវ​ភ្លៀង​យោធា​ចំនួន​០១​។

លោក សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​និយាយ​ថា ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​គ្មាន​ការ​អនុញ្ញាត ហើយ​ជន​នេះ ក៏​បាន​រក្សា​ទុក​អាវុធ​ជាតិ​ផ្ទុះ និង​សម្ភារៈ​យោធា​ទាំងនេះ​នៅ​ក្នុងផ្ទះ​ផង​ដែរ ។

បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​រូប​នេះ​បានឱ្យ​ដឹង​ថា កាក​សំណល់​សង្គ្រាម​ទាំងនេះ គឺជា​កេរដំណែល​របស់​ឪពុក​ខ្លួន​ដែល​ជា​អតីតមន្ត្រី​យោធា​។

លោក​បាន​ប្រាប់​ថា ក្រោយ​ពី​ឪពុក​ស្លា​.​ប់​ទៅ ជន​នេះ​មិន​បាន​ប្រគល់​អាវុធ​ជាតិ​ផ្ទុះ និង​សម្ភារៈ​យោធា​ទាំងនោះ​ជូន​សមត្ថកិច្ច ឬ​អាជ្ញាធរ​នោះ​ទេ បែរជា​លាក់​ទុក​នៅ​ក្នុងផ្ទះ​យ៉ាង​ស្ងាត់ស្ងៀម​។ ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​វិញ បើ​តាម​លោក សូ ឌី បាន​បញ្ជាក់​ថា ពិតមែនតែ​ជនសង្ស័យ​បាន​លាក់​ទុក​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ តែ​ជន​នេះ​មិន​បាន​យក​ទៅ​ប្រើប្រាស់ ឬ​ឈាន​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​នូវ​សម្ភារៈ​យោធា​ទាំងនេះ ដែល​ជន​នេះ​បាន​លាក់​ទុក​នៅ​ក្នុងផ្ទះ ទើប​រាយការណ៍​ជូន​កម្លាំង​កងរាជអាវុធហត្ថ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ដកហូត​តែ​ម្ដង​។

បើ​តាម​ចម្លើយ​ជនសង្ស័យ​ថា ខ្លួន​ពិតជា​បាន​រក្សា​ទុក​នូវ​សម្ភារៈ​យោធា​ទាំងនេះ​មែន ដែល​ជា​កេរដំណែល​សេសសល់​ពី​ឪពុក​ខ្លួន​ដែល​ជា​អតីតមន្ត្រី​យោធា តែ​គាត់​បាន​ស្លា​.​ប់​ហើយ​។ ខ្លួន​មិន​ដែល​ប្រើប្រាស់​អាវុធ ឬ​ឯក​ស​ណ្ឌា​ន​យោធា​ទាំងនេះ តែ​ខ្លួន​រក្សា​ទុក ព្រោះតែ​ចង់​លក់​យក​លុយ​ប៉ុណ្ណោះ​។

ទោះ​យ៉ាងណា លោក សូ ឌី បាន​បញ្ជាក់​ថា ពេល​នេះ លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ រីឯ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មួយ​ចំនួន និង​ត្រូវ​ប្រគល់​ជួន​មន្ត្រី​ស៊ី​ម៉ាក់​យក​ទៅ​កំទេច​ចោល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ