រាជធានីភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រាស្រវឹងហើយដើរចូលទៅកាន់គ្លីនិចមួយកន្លែងបានឃើញស្ត្រីម្នាក់ដែលជាអ្នកស្គាល់គ្នានិងជាអ្នកមើលការខុសត្រូវគ្លីនិកនោះ ក៏មានអារម្មណ៍ពុះកញ្ជ្រោលចង់រួមមេត្រី ។ បន្ទាប់មកក៏បានចាប់អូសដៃនាងចូលទៅក្នុងបន្ទប់សម្រាប់ព្យាបាលអ្នកជម្ងឺរួចរុញផ្ដួលនាងឲ្យដួលទៅលើគ្រែពេទ្យ ហើយបំរុងធ្វើសកម្មភាពចាប់រំលោ.ភ ចំណែកនាងបានខំរើបំរះដែរ តែរើពុំរួចឡើយ ។ ពេលនោះជាសំណាងល្អ ស្រាប់តែបងប្អូនរបស់ស្ត្រីរងគ្រោះចូលទៅទាន់ ហើយស្ត្រីរងគ្រោះក៏មានឱកាសស្រែក និងរើរួច បន្ទាប់មកបងប្អូនរបស់ស្ត្រីរងគ្រោះបានចាប់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅក្នុងនៅក្នុងបន្ទប់ព្យាបាលជម្ងឺគ្លីនិកមួយកន្លែង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើឈ្មោះឃុត ម៉ង់ចំណាប់ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៦B ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះមានអាយុ៣៧ឆ្នាំ ជាអ្នកជួយមើលការខុសត្រូវគ្លីនិកខាងលើឲ្យបងប្អូន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យនិងនារីរងគ្រោះគឺជាអ្នកស្គាល់គ្នាយូរមកហើយដែរ ដោយឡែកនៅមុនពេលកើតហេតុជនសង្ស័យស្រវឹងស្រាហើយបានដើរចូលទៅក្នុងគ្លីនិកខាងលើនិងបានឃើញនារីងគ្រោះកំពុងស្ថិតនៅទីនោះធ្វើឲ្យរូបគេមានអារម្មណ៍ចងរួមមេត្រីជាមួយនាង ។ បន្ទាប់មកជននេះក៏បានទាញដៃនាងចូលទៅក្នុងបន្ទប់សម្រាប់ព្យាបាលអ្នកជម្ងឺរួចរុញផ្ដួលនាងទៅលើគ្រែពេទ្យ ហើយបំរុងធ្វើសកម្មភាពចាប់រំលោ.ភ ។ ពេលនោះស្ត្រីរងគ្រោះបានខំរើបំរះដែរ តែរើពុំរួចឡើយ ហើយនៅខណៈពេលជនសង្ស័យកំពុងធ្វើសកម្មភាព ស្រាប់តែបងប្អូនរបស់ស្ត្រីរងគ្រោះបានចូលទៅទាន់ស្រែកឆោឡោ ទើបស្ត្រីរងគ្រោះមានឱកាសបានរើបំរះរួច បន្ទាប់មក ក៏ចាប់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕
ចែករំលែកព័តមាននេះ