ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ក់ ពេជ្ជ​រិទ្ធ​ ចុះ​ជួប​សំណេះ​សំណាល​សិស្ស​ប្រឡង​ធ្លាក់​បាក់​ឌុប​៣១៧នាក់​ក្នុង​ស្រុក​កៀន​ស្វាយ

10 ឆ្នាំ មុន

ខេត្ត​កណ្តាល​​៖ បន្ទាប់​ពី​ជួប​សំណេះ​សំណាល​ និង​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្សា​នុសិស្ស​ដែល​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៥ នៅ​អគារ​ភោជ​នីយ​ដ្ឋាន​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​កៀន​ស្វាយ​ក្រៅ​ ស្ថិត​ក្នុង​ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ លោក​ម៉ក់ ពេជ្ជ​រិទ្ធ និង​លោក​ង៉ោ សុវណ្ណ អនុ​ប្រ​ធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្រុក​កៀន​ស្វាយ​ តំណាង​ឱ្យ​លោក​បណ្ឌិត​ឌុល គឿន បាន​ដឹក​នាំ​ក្រុម​ការ​ងារ​គណៈ​ពង្រឹង​តាម​មូល​ដ្ឋាន​រួម​និង​អាជ្ញា​ធរ​ស្រុក ភូមិ ភូមិ​បាន​បន្ត​ចុះ​ជួប​សំណេះ​សំណាល​ និង​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្សា​នុសិស្ស​ថ្នាក់​ទី​១២​ចំនួន​៣១៧​នាក់​ដែល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ធ្លាក់​ក្នុង​ឆ្នាំ​២០១៥​នេះ​។

សិស្ស​ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប​​ទាំង​៣១៧​នាក់​នេះ មក​ពី​វិទ្យា​ល័យ​ជ័យ​វរ្ម័ន​ទី​៧ ស្ថិត​ក្នុង​ឃុំ​ដី​ឥដ្ឋ​ និង​វិទ្យា​ល័យ​សិរី​ដី​ដុះ​ ស្ថិត​ក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ​៕