លោកចូសេ មូរីនញ៉ូ គ្រូបង្វឹកក្លិបតោខៀវChelsea បានបដិសេធផ្ដល់សម្ភាសន៍ជាមួយអ្នកកាសែត ក្រោយពេលក្លិបប្រកួតចាញ់ក្លិប West Ham ១-២ ក្នុងការប្រកួតក្របខ័ណ្ឌប្រឺមីញេលីកអង់គ្លេស កាលពីយប់ថ្ងៃទី២៤ តុលា ។
ក្រោយចប់ការប្រកួត បណ្ដាអ្នកកាសែតនាំគ្នារង់ចាំសម្ភាសន៍លោកចូសេ មូរីនញ៉ូ ប៉ុន្តែលោកបែរជាមិនបង្ហាញខ្លួននៅឯបន្ទប់សនិ្នសីទកាសែត ឯលោកស៊ីលវឹណូ ឡូវរ៉ូ ជំនួយការរបស់លោកក៏មិនមកទៀត ។ ឥរិយាបថបែបនេះ អាចត្រូវសមាគមបាល់ទាល់អង់គ្លេស(FA) ពិន័យជាប្រាក់ក៏ថាបាន ព្រោះតែល្មើសនឹងច្បាប់ដែលតម្រូវឱ្យគ្រូបង្វឹកជួបអ្នកកាសែតក្រោយចប់ការប្រកួត៕
ចែករំលែកព័តមាននេះ