រាជធានីភ្នំពេញ ៖ លោកផែង វណ្ណៈ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៧ តុលា ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញគ្រោងលើកយកសំណុំរឿងរបស់លោកពាក់ព័ន្ធពីបទបរិហារកេរ្តិ៍តាមបណ្តឹងរបស់លោកស្រីកែវ ម៉ាលី មកបើកសវនាការជំនុំជម្រះក្តី ។
លោកផែង វណ្ណៈ អះអាងថា «មាសសុទ្ធមិនខ្លាចភ្លើង» លោកនឹងទៅចូលរួមក្នុងសវនាការនោះ ហើយបានត្រៀមខ្លួនរួចជាស្រេចរាល់ឯកសារពាក់ព័ន្ធដែលផ្ទុយគ្នាទៅនឹងការចោទប្រកាន់របស់ដើមបណ្តឹង៕
ចែករំលែកព័តមាននេះ