យោងតាមកងឆ្មាំឆ្នេរសមុទ្រកាណាដាថា មនុស្ស៥នាក់ស្លាប់ ហើយម្នាក់ទៀតបាត់ខ្លួន ដោយសារការលិចនាវាតាមដានត្រីបាឡែន១គ្រឿង កាលពីថ្ងៃទី២៥ តុលា ក្នុងដែនទឹកនៃកោះវ៉ានគូវ័រភាគខាងលិចកាណាដាជាមួយមនុស្ស២៧នាក់ជិះក្នុងនាវានេះ ។
លោក DESMOND JAMES មេបញ្ជាការនៃកងឆ្មាំឆ្នេរសមុទ្រគូសបញ្ជាក់ប្រាប់ AFP ថា ការតាមរុករកបានបញ្ចប់ដោយសាកសពមនុស្ស៥នាក់ត្រូវបានរកឃើញ ហើយមនុស្សម្នាក់បាត់ខ្លួន ។ តុល្យការចុងក្រោយរៀបរាប់ពីមនុស្ស២១នាក់ត្រូវបានជួយសង្គ្រោះ ក្នុងចំណោមមនុស្សទាំង២៧នាក់ជិះក្នុងនាវាឈ្មោះ LEVIATHAN II ដែលលិចកាលពីរសៀលថ្ងៃទី២៥ តុលា ក្នុងដែនទឹកតូហ្វីណូជាមូលដ្ឋានស្ថិតនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកខាងលិចកោះវ៉ាគូវ័រ ។
ក្រោយការប្រកាសពីគ្រោះថ្នាក់នេះ បណ្តានាវាបានលើកទៅកាន់តំបន់នាវាលិចចូលរួមក្នុងការរុករក ៕
ចែករំលែកព័តមាននេះ