ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចេញពី​ភ្នំពេញ​ធ្វើ​ដំណើរ​តាម​ផ្លូវ​រហូត​ដល់​ព្រំប្រទល់​បាត់ដំបង​-​ប៉ៃលិន​រក​ឃើញ​​កូ​វី​ដ១៩

2 ឆ្នាំ មុន
  • ប៉ៃលិន

រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ​សូម​ជម្រាប​ជូន​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ថា ៖ បាន​រក​ឃើញ​ជំងឺ​កូ​វី​ដ​-១៩ លើ​បុរស​ម្នាក់ឈ្មោះ

ខេត្ត​ប៉ៃលិន ៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន លេខ​០១ ចុះ​នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែឧសភា ឆ្នាំ​២០២១ ដោយ​សូម​ជម្រាប​ជូន​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ថា ៖ បាន​រក​ឃើញ​ជំងឺ​កូ​វី​ដ​-១៩ លើ​បុរស​ម្នាក់ ឈ្មោះ វ៉​ន សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ ខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​ដឹក​ទុយោ (UPG) ព្រែក​ព្នៅ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​លិខិត​បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺ បុរស​ឈ្មោះ វ៉​ន សីហា រូប​នេះ បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ សំដៅ​មក​ខេត្ត​ប៉ៃលិន ។ ក្នុង​ការ​ធ្វើ​ដំណើរ បុរស​ខាងលើ​បាន​ឈប់​នៅ​ខេត្តពោធិ៍សាត់ វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក ដើម្បី​ពិសារ​អាហារ​ពេល​ព្រឹក នៅ​ហាង​ឈ្មោះ អា​លី​ន ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​លិខិត​បាន​បញ្ជាក់​បន្ត​ថា លុះ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក បាន​បន្ត​ចេញពី​ខេត្តពោធិ៍សាត់ លុះ​ពេល​មក​ដល់​ព្រំប្រទល់​ខេត្តបាត់ដំបង​-​ប៉ៃលិន វេលា​ម៉ោង​១១​និង​៤៨​នាទី​ព្រឹក ក្រុម​ឆ្លើយ​តប​បន្ទាន់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រចាំការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ សុខភាព​ព្រំប្រទល់​ខេត្ត​ប៉ៃលិន​-​បាត់ដំបង បាន​ធ្វើតេស្ត​រហ័ស​ចំនួន​២​លើក ក៏​រក​ឃើញ​ថា វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ទាំង​២​លើក ហើយ​ត្រូវ​បាន​បញ្ជូន​វត្ថុ​សំណាក​ទៅ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​ខេត្តបាត់ដំបង បន្ត​លទ្ធផល​គឺ​វិជ្ជមាន​ដដែល ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​លិខិត​បាន​បញ្ជាក់​ថា ក្នុង​នោះ​ដែរ អ្នក​រួម​ដំណើរ​ជាមួយនឹង​បុរស​ខាងលើ ក៏​មាន​ធ្វើតេស្ត​រហ័ស លទ្ធផល គឺ​អវិជ្ជមាន ។ សូម​បញ្ជាក់​ថា បុរស​ខាងលើ មិន​ទាន់​បាន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​នៅឡើយ​ទេ ដូច្នេះ​បុរស​រូប​នេះ មិន​ទាន់​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ដែរ ។

រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ ដែល​ធ្លាប់​មានការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ ឬ​ប្រយោល ជា​ពិសេស​អ្នក​ដែល​មាន​អាសយដ្ឋាន​ស្នាក់​នៅ​ជាមួយ​បុរស​ខាងលើ សូម​តាមដាន​សុខភាព និង​ត្រូវ​យក​វត្ថុ​សំណាក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​សុខាភិបាល ឬ​មន្ទីរពេទ្យ​ខេត្ត ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត រៀង​រាល់​ម៉ោង​ធ្វើការ (​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​ផង​) ។

អាស្រ័យ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន និង​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ