ម្ចាស់កិ្លប «កាំភ្លើងធំ»Arsenal កំពុងពិចារណាបន្តកិច្ចសន្យាដល់លោកអាសេន វ៉េងហ្គឺ គ្រូបង្វឹកជនជាតិបារាំង ឱ្យដឹកនាំក្លិបរហូតដល់ឆ្នាំ២០១៩ ។ Arsenal ទើបយកឈ្នះក្លិបEverton ២-១នៅក្នុងទឹកដីកាលពីយប់ថ្ងៃទី២៤ តុលា ស្ថិតនៅកំពូលតារាងបណ្ដោះអាសន្នជាលើកដំបូងក្នុងប្រឺមីញេលីកអង់គ្លេស ក្នុងរយៈពេល២០ខែកន្លងមក និងកាលពីថ្ងៃទី២០ តុលា ក៏បានយកឈ្នះក្លិបBayern Munich ក្នុងយូហ្វាឆេមពានលីកជុំទី៣នៅពូលF មានន័យថា Arsenal កំពុងមានទម្រង់លេងល្អ ។ ហេតុផលនេះធ្វើឱ្យArsenal ត្រៀមផ្ដល់កិច្ចសន្យា២ឆ្នាំដល់លោកអាសេន វ៉េងហ្គឺ បន្តពីកិច្ចសន្យាចាស់ដែលនៅសល់រហូតដល់ឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ