ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​តាម​ទាន់​ប្រពន្ធ​កំពុង​អ៊ុត​ស្តែង​នឹង​ភ្នែក ទ្រាំ​មិន​បាន​ផ្អើល​ភូមិ រីឯ​អ្នក​ផ្សេង​រត់​ចែក​ជើង​គ្នា

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពិតជា​មិនធម្មតា​មែន ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​ឆ្លង​រាតត្បាត​ខ្លាំង​ស្ទើរ​គ្រប់​ខេត្ត​-​ក្រុង រហូត​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​តឹង​រឹង​បំផុត​ហើយ​នោះ បែរជា​ប្រជាពលរដ្ឋ​១​ក្តាប់​តូច នៅ​ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ ពិតជា​មិនធម្មតា​មែន ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​ឆ្លង​រាតត្បាត​ខ្លាំង​ស្ទើរ​គ្រប់​ខេត្ត​-​ក្រុង រហូត​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​តឹង​រឹង​បំផុត​ហើយ​នោះ បែរជា​ប្រជាពលរដ្ឋ​១​ក្តាប់​តូច នៅ​ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង នៅ​តែ​ប្រមូលផ្តុំ​គ្នា​លេង​អាប៉ោង​យ៉ាង​សប្បាយ ហាក់​មិន​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នេះ​ទាល់តែ​សោះ ។

ជាក់ស្ដែង នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១​កន្លង​មកនេះ មាន​ករណី​អំពើ​ហិង្សា​១​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ក្រាំង ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ដោយ​បុរស​ជា​ប្តី​បាន​តាម​ទាន់​ប្រពន្ធ​របស់​ខ្លួន កំពុង​តែ​ចំតិត​អ៊ុតអាប៉ោង​យ៉ាង​ឆ្ងាញ់​នៅ​កណ្តាល​វង់ និង​មាន​មេអាប៉ោង ព្រមទាំង​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​៨​ទៅ​៩​នាក់​ផ្សេង​ទៀត​កំពុង​តែ​ចាក់ ធ្វើ​អោយ​បុរស​ជា​ប្តី​ខឹង​យ៉ាង​ខ្លាំង​ស្ទើរតែ​ចេញ​ផ្សែង​តាម​ត្រចៀក​ទៅ​ហើយ ក៏​ស្ទុះ​ទៅ​ចាប់​ក្របួច​ប្រពន្ធ វាយតប់​ទះ​ជា​ច្រើន​ដៃ បណ្តាល​អោយរ​ងរ​បួស​ជាំ​ពេញ​ខ្លួនប្រាណ ចំណែក​ក្រុម​អ្នក​ចាក់​អាប៉ោង​ផ្សេង​ទៀត រួម​ទាំង​មេអាប៉ោង​ផង​នោះ ដោយ​ឃើញ​ស្ថានភាព​មិន​ស្រួល ក៏​នាំ​គ្នា​ស្ទុះ​រត់​ចែក​ជើង​គ្នា​អស់​តែ​ម្តង​។

បើ​តាម​ការ​អោយ​ដឹង​ពី​អ្នកស្រុក​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ បានអោយ​ដឹង​ថា នារី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ធា អាយុ​ប្រហែល​៣០​ឆ្នាំ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ ណា​រ៉ូ អាយុ​ប្រហែល​គ្នា រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​យោង​តាម​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​ខាងលើ បានអោយ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​មនុស្ស​ញៀន​ល្បែង​ខ្លាំង ហើយ​ធ្លាប់​លេង​ចាញ់​អស់ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ​ជា​ច្រើន​ណាស់​មក​ហើយ ចំណែកឯ​បងប្អូន​សាច់ញាតិ និង​ឪពុក​ម្ដាយ ក៏​បាន​និយាយ​ណែនាំ​ជា​ច្រើន​ដង​មក​ហើយ​ដែរ តែ​នាង​មិន​ស្ដាប់​សោះ រហូត​ដល់​ថ្ងៃ​កើតហេតុ ប្ដី​តាម​ទាន់​ចាប់​បាន​ជាក់ស្តែង កំពុង​តែ​ចំតិត​អ៊ុតអាប៉ោង​នៅ​កណ្តាល​វង់​តែ​ម្តង ទើប​ប្តី​ទប់​កំហឹង​មិន​បាន ហើយ​ក៏​ព្រ​លែង​ម៉ា​ចាស់ដៃ​ទៅ​។

ប៉ុន្តែ​ក្រោយ​ពី​កើត​មាន​អំពើ​ហិង្សា​នេះ​រួច ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏​បណ្តើរគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ធម្មតា ដោយ​ស្ត្រី​ជា​ប្រពន្ធ មិន​បាន​ប្តឹងប្តល់​ទៅ​ខាង​សមត្ថកិច្ច​អ្វី​ទេ​។

ដោយឡែក​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នៅ​ភូមិ​ក្រាំង ឃុំ​ព្រៃ​ស្រឡិត នោះ បានអោយ​ដឹង​ទៀត​ថា ហេតុការណ៍​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​កើតឡើង​ដោយសារ​តែ​ការ​លេង​ល្បែងស៊ីសង​បែប​នេះ វា​មិនមែន​ទើបតែ​កើត​មាន​ជា​លើក​ទី​១​នោះ​ទេ សម្រាប់​អ្នក​ភូមិ​របស់​ពួក​គាត់ ហើយ​បើ​និយាយ​ពី​រឿង​សមត្ថកិច្ច​វិញ ពេល​មាន​ពលរដ្ឋ​ទូរស័ព្ទ​ទៅ​ប្តឹង​រឿង​គេ​ជុំ​គ្នា​លេងល្បែង​ស៊ីសង​ភ្លាម លោក​ប៉ូលិស​ប៉ូ​ស្តិ៍​ក៏​ចុះ​ទៅ​ភ្លាម តែ​មិនមែន​ចុះ​ទៅ​ចាប់​ទេ គឺ​ចុះ​ទៅ​យក​លុយ​ពី​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ​តែ​ម្តង​។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ដូច្នេះ​ហើយ ទើប​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ព្រៃ​ស្រឡិត​នេះ មាន​ល្បែងស៊ីសង​កើតឡើង រី​ច​ដូច​ជំងឺមហារីក គឺ​ពេញ​ភូមិ​ស្រុក​ទៅ​ហើយ​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ លោក ម៉ៃ ឆៃ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រៃ​ស្រឡិត បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ ឧសភា​នេះ​ថា រឿង​គេ​លេង​អាប៉ោង​រហូត​ផ្ទុះ​កើតជា​អំពើ​ហិង្សា​នេះ លោក​មិន​បានដឹង​ទេ ព្រោះ​គ្មាន​អ្នក​ណា​ប្តឹង គឺ​រហូត​ទាល់តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ទើប​លោក​ទទួល​បាន​ព័ត៌មាន​នេះ​ពី​លោក​អធិការ​ស្រុក ហើយ​ពេល​នេះ​លោក​កំពុង​ចាត់​អោយ​មន្ត្រី​ប៉ុស្តិ៍​ចុះ​ទៅ​ហៅ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​មក​ធ្វើការ​សាកសួរ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ