ខេត្តព្រះសីហនុ ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៥កញ្ចប់តូច រួមជាមួយជនពាក់ព័ន្ឋចំនួន៣នាក់ ត្រូវបានកម្លាំងនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស៊ើបអង្កេតខេត្តបង្ក្រាបជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ តុលា ២០១៥ និងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៦ តុលា នេះ ។
យោងតាម លោក តាក សារិទ្ឋ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានឱ្យដឹងថា កម្លាំងនគរបាលចុះបង្ក្រាបករណីការជួញដូរ និងចែកចាយគ្រឿងញៀន នៅក្រុម១ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ មាន ១-ឈ្មោះ ភឿក ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះ ម៉េង រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ និង៣-ឈ្មោះ ហង្ស សីថា ភេទប្រុស អាយុ២០ឆ្នាំ ទាំង៣នាក់ មុខរបរមិនពិតប្រាកដ និងមានទីលំនៅភូមិឃុំខាងលើ និងដកហូតវត្ថុតាង មានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៥កញ្ចប់តូច ៕


ចែករំលែកព័តមាននេះ