ដោយដកស្រង់ប្រភពព័ត៌មានអាជ្ញាធរយោធាទីភ្នាក់ងារព័ត៌មាន YONHAP គូសបញ្ជាក់កាលពីថ្ងៃទី២៥ តុលា ថា កូរ៉េខាងត្បូងបានបាញ់ព្រមានចំពោះនាវាល្បាតកូរ៉េខាងជើងមួយគ្រឿងនៅសមុទ្រលឿង ។
យោងតាមកងទ័ពកូរ៉េខាងត្បូងថា នាវារបស់កូរ៉េខាងជើងនេះបានបើកបរឆ្ពោះទៅទិសខាងត្បូងហួសខ្សែបន្ទាត់ព្រំដែនទឹកជាច្រើនរយម៉ែត្រ ខណៈវាមកក្បែរបណ្តានាវានេសាទកាលពីថ្ងៃទី២៤ តុលា នាវេលាម៉ោង១៥និង៣០នាទីម៉ោងក្នុងស្រុក ។
នាវាចម្បាំងកូរ៉េខាងត្បូងបានបាញ់ព្រមាន៥គ្រាប់ ដោយកាំភ្លើងយន្ត៤០មីល្លីម៉ែត្រ ឆ្ពោះទៅនាវាកូរ៉េខាងជើង ដែលបានបកក្រោយវិញ ក្រោយការបាញ់ព្រមាន ។ អ្នកទទួលខុសត្រូវយោធាម្នាក់ដកស្រង់សម្តី ដោយ YONHAP គូសបញ្ជាក់ថា ពុំមានការប៉ះទង្គិចគ្នារវាងភាគីទាំង២ឡើយ ៕
ចែករំលែកព័តមាននេះ