មេឃធ្លាក់ភ្លៀងលាយដោយខ្យល់កន្ទ្រាក់២ថ្ងៃជាប់គ្នា ធ្វើឱ្យខូចខាតផ្ទះអស់៦៦ខ្នង
- ព្រៃវែង
ខេត្តព្រៃវែង ៖ យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព រយៈពេល២ថ្ងៃនេះ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ខណៈពេលមេឃបានធ្លាក់ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់មកលើស្រុកចំនួន៧នៃខេត្តព្រៃវែងនោះ បណ្តាលអោយបាក់រលំផ្ទះប្រជាពលរដ្ឋចំនួន៦៦ខ្នង រងរបួសធ្ងន់ម្នាក់ និងត្រូវរន្ទះបាញ់ម្នាក់។
ប្រភពដដែលបន្តថា ភូមិសាស្ត្រស្រុកទាំង៧ ក្នុងខេត្តព្រៃវែងដែលរងគ្រោះដោយធម្មជាតិបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋមានដូចដូចជា ៖
១-នៅស្រុកស៊ីធរកណ្តាល ខូចខាតអស់៦ផ្ទះ, ២-ស្រុកពាមរក៍ ខូចខាតអស់៥ខ្នង, ៣-ស្រុកបាភ្នំ ខូចខាតអស់៦ខ្នង និងរងរបួសធ្ងន់មនុស្សម្នាក់ ដោយសារខ្យល់កន្ទ្រាក់, ៤-ស្រុកពារាំង បណ្តាលឱ្យខូចខាតចំនួន៣ខ្នង, ៥-ស្រុកមេសាង ខូចខាតអស់ចំនួន១០ខ្នង និងរន្ទះបាញ់ត្រូវម្នាក់មនុស្សម្នាក់, ៦-ស្រុកកញ្ជ្រៀច បណ្តាលឱ្យខូចខាតអស់៣ខ្នង និង៧-នៅស្រុកកំពង់ត្របែក ខូចខាតអស់ចំនួន៣៣ខ្នងផ្ទះ៕
























ចែករំលែកព័តមាននេះ