រាជធានីភ្នំពេញ ៖ លោក ម៉ុង មុនីសោភា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ តុលា ២០១៥ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឲ្យលោក ព្រំ សាន អនុប្រធាននាយកដ្ឋានកណ្តាលព័ត៌មាននៃក្រសួងព័ត៌មាន និងអ្នកស្រី មុំ ម៉ានុត ភរិយាដើមរបស់លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការការងារព្រំដែននៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ពិន័យជាប្រាក់ចូលថវិការរដ្ឋក្នុងម្នាក់ ៥លានរៀល និងសងសំណងជម្ងឺចិត្តទៅដើមបណ្តឹងម្នាក់១០លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ( តាម Facebook ) តាមពាក្យបណ្តឹងរបស់លោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភា និងជាថៅកែខុនដូវិមានកែវចរណៃ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ