អ្នកទទួលខុសត្រូវខាងគ្រប់គ្រងគ្រោះមហន្តរាយម្នាក់អះអាងថា អគ្គិភ័យមួយដែលកើតមានកាលពីវេលារំលងអធ្រាត្រថ្ងៃទី២៥ តុលា ក្នុងខារ៉ាអូខេមួយនៅទីក្រុងម៉ាណាដូភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្សស្លាប់១៧នាក់ និងរបួស៧១នាក់ ។
លោក KRISTIAN LAUTONGA ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃអង្គការគ្រប់គ្រងគ្រោះមហន្តរាយមូលដ្ឋានបញ្ជាក់ថា បណ្តាជនរងគ្រោះស្ថិតនៅជាន់ទី២ និងទី៣នៃអគារមួយស្ថិតនៅវិថី BOULEVARD នៃទីក្រុងម៉ាណាដូ លើកោះស៊ូម៉ាត្រា ។
សាក្សីទាំងឡាយនិយាយថា ភ្លើងបានឆាបឆេះដំបូងនៅជាន់ទី២នៃអគារមានកម្ពស់៣ជាន់នាវេលាម៉ោង១រំលងអធ្រាត្រ ខណៈមនុស្សជាច្រើនរយនាក់កំពុងតែច្រៀននៅតាមបន្ទប់ទាំងឡាយ ។ ពួកអ្នកពន្លត់ភ្លើងប្រើពេលដល់ទៅ៧ម៉ោងទើបអាចពន្លត់ភ្លើងបាន ។
ប្រមុខប៉ូលិសក្រុងនេះ លោក COL RIO PERMANA និយាយថា យើងកំពុងស្រាវជ្រាវរកប្រភពនៃភ្លើងឆេះនេះ តែលទ្ធផលដំបូងៗនៃការស៊ើបអង្កេតនាំឱ្យគេសន្និដ្ឋានថា វាអាចបណ្តាលមកពីការទុស្សេខ្សែភ្លើង ។ លោកបន្តថា មនុស្សមួយចំនួនបានលោតចេញតាមបង្អួច ហើយរត់លើថ្នល់ តែមនុស្សជាច្រើនដល់នៅខាងក្នុងពុលផ្សែងភ្លើង ខណៈអគារនេះមានមាត់ទ្វារចេញ-ចូលតែមួយច្រក ។ អ្នកស្លាប់ទាំង១៧នាក់ នោះសុទ្ធតែជាជនជាតិឥណ្ឌូណេស៊ី ៕


ចែករំលែកព័តមាននេះ