ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជរាមរ​.​ណៈ​កើត​មាន​ព្រោះ​ជាតិ​ជា​បច្ច័យ

2 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា ជរា​និង​មរណៈ​កើត​មាន​ព្រោះ​ជាតិ​ជា​បច្ច័យ មាន​អវិជ្ជា​ជា​មេ​ចង​សត្វ​ទាំងអស់​ឱ្យ​រង​ទុក្ខ​នៅ​ក្នុង​វាលវដ្តសង្សារ ។ បណ្ដា​ជរា​និង​មរណៈ​នោះ ជរា​តើ​ដូច​ម្ដេច ? សេចក្ដី​ចាស់​គ្រាំគ្រា ធ្មេញ​បាក់ សក់ស្កូវ…

នៅ​ក្នុង​គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា ជរា​និង​មរណៈ​កើត​មាន​ព្រោះ​ជាតិ​ជា​បច្ច័យ មាន​អវិជ្ជា​ជា​មេ​ចង​សត្វ​ទាំងអស់​ឱ្យ​រង​ទុក្ខ​នៅ​ក្នុង​វាលវដ្តសង្សារ ។

បណ្ដា​ជរា​និង​មរណៈ​នោះ ជរា​តើ​ដូច​ម្ដេច ? សេចក្ដី​ចាស់​គ្រាំគ្រា ធ្មេញ​បាក់ សក់ស្កូវ ស្បែក​ជ្រួញ​ជ្រីវ ការ​រួញ​ថយ​នៃ​អាយុ ការ​ចាស់ទុំ​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ណា របស់​សត្វ​ទាំងឡាយ​នោះ​ៗ ក្នុង​សត្តនិកាយ​នោះ​ៗ នេះ​ហៅ​ថា​ជរា ។

បណ្ដា​ជរា​និង​មរណៈ​នោះ មរណៈ​តើ​ដូច​ម្ដេច ? ការ​ច្យុត ការ​ឃ្លាត ការ​បែកធ្លាយ ការ​បាត់បង់ មច្ចុ មរណៈ កាល​កិរិយា ការ​បែកធ្លាយ​នៃ​ខន្ធ​ទាំងឡាយ ការ​ដាក់ចុះ​នូវ​សាកសព ការ​ផ្ដាច់ផ្ដិល​នូវ​ជីវិត​ណា ចាក​សត្តនិកាយ​នោះ​ៗ របស់​សត្វ​ទាំងឡាយ​នោះ​ៗ នេះ​ហៅ​ថា​មរណៈ ។

ជរា​នេះ​ផង មរណៈ​នេះ​ផង នេះ​ហៅ​ថាជរា​និង​មរណៈ កើត​មាន​ព្រោះ​ជាតិ​ជា​បច្ច័យ មាន​អវិជ្ជា តណ្ហា​ជា​មេ​ចង​ឆ្វាក់​ដោយ​ប្រការ​ដូច្នេះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ