ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉េ​អឹមខណ្ឌ​ដង្កោ​​ម្នាក់​បើក​ម៉ូតូ​បុក​រថយន្ត​សាំង​យ៉ុងស្លា.ប់

8 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗនៅ​នឹង​កន្លែងដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​សាំង​យ៉ុង​មួយ​គ្រឿង​ដែល​កំពុង​បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​

ខេត្ត​កណ្តាល​ ៖ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​បាន​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែងដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​សាំង​យ៉ុង​មួយ​គ្រឿង​ដែល​កំពុង​បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៦ តុលា ២០១៥ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​លេខ​៤៣-៤៤ ស្ថិត​ក្នុង​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ​។

ជន​រង​គ្រោះ​ឈ្មោះ​វ៉ន ផានិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អ៊ី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BN៣៦៣៦ មាន​ស្រុក​កំណើត​នៅ​ភូមិ​ធ្លក ឃុំ​ក្រោល​គោ ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង​ ចំណែក​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AD៦៦៤៩ ក្រោយ​កើត​ហេតុ​អ្នក​បើក​បរ​បាន​បើក​ទ្វារ​រថ​យន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

បើ​តាម​ប្រភព​ខ្លះ​និយាយ​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះជិះ​ម៉ូតូ​ម្នាក់​ឯង​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​​ទៅ​ភ្នំពេញ ពេល​មក​ដល់​ចំណុ​ច​ខាង​លើ​បាន​បើក​វ៉ា​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​ស្រប​ទិស​គ្នា​​​​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​សាំង​យ៉ុង​ដែល​កំពុង​បើក​បញ្ច្រាស​ទិស​គ្នា​ចំ​ពី​មុខ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ហោះ​ផ្លោង​ឡើង​លើ​បោក​ផ្ទប់​នឹង​កញ្ចក់រថ​យន្ត​ ហើយ​ធ្លាក់​បោក​មក​លើ​ថ្នល់​ជាតិ​មួយ​ជាន់​ទៀត​បណ្តាល​ឱ្យ​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។

រី​ឯ​ម៉ូតូ​ជាប់​នៅ​ខាង​មុខ​​រថយន្ត​អូស​ប្រហែល​៥០​ម៉ែត្រ​ទើប​រថ​យន្ត​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​៕