រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបញ្ចប់ ប៉ុន្តែបំរាមគោចរពេលយប់ចាប់ពីម៉ោង៨ដល់ម៉ោង៣ភ្លឺនៅតែបន្តអនុវត្ត បែរជាប្រជាពលរដ្ឋមួយចំនួននៅតែបំពានបំរាមគោចរ ទើបនគរបាលខណ្ឌជ្រោយចង្វារ បានឃាត់អ្នកដែលធ្វើដំណើរល្មើសនឹងបំរាមគោចរឲ្យធ្វើការរត់ជុំវិញរង្វង់មូលព្រហ្មមុខបួនចំនួន១០ជុំ ទើបឲ្យត្រឡប់ទៅផ្ទះវិញ ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបញ្ចប់ ប៉ុន្តែបំរាមគោចរពេលយប់ចាប់ពីម៉ោង៨ដល់ម៉ោង៣ភ្លឺនៅតែបន្តអនុវត្ត ព្រមទាំងតំបន់ពណ៌ក្រហម និងលឿងទុំ ត្រូវបន្តបិទខ្ទប់ជាបន្តទៀតផងដែរ ។
សមត្ថកិច្ចបន្តថា ដោយសារតែការយោគយល់ ទើបសមត្ថកិច្ចអោយអ្នកល្មើសច្បាប់បំរាមគោរចរទាំងអស់រត់ជុំវិញរង្វង់មូលព្រហ្មមុខបួនចំនួន១០ជុំ រួចធ្វើការណែនាំ ទើបអោយធ្វើដំណើរទៅមុខទៀត ។
ដោយឡែករថយន្តវិញ ចេញ-ចូលត្រូវតែមានលិខិតចេញមកពីអង្គភាព ទើបព្រមអោយចេញ-ចូល ហើយសមត្ថកិច្ចក៏សូមអោយបងប្អូនប្រជាពលរដ្ឋ មេត្តាជួយចូលរួមជាមួយនឹងក្រសួងសុខាភិបាលដើម្បីទប់ស្កាត់នៃជំងឺកូវីដ១០ ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ