ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​ផ្អាក​យក​ថ្លៃ​ទឹក​ដល់សិស្ស-និស្សិត និង​កម្មករ​នៅ​តំបន់​បិទ​ខ្ទប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ផ្អាក​យក​ថ្លៃ​ទឹក​ដល់​សិស្ស និស្សិត និង​កម្មករ​នៅ​តំបន់​បិទ​ខ្ទប់​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករទឹក​ស្វ័​យ័​ត​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​ទី​៩ ​ឧសភា ឆ្នាំ​២០២១ នេះ​​បាន​ឱ្យ​ដឹង​​ថា តាម​ប្រសាសន៍​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​រសនា​បតី​តេ​ជោ…

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ផ្អាក​យក​ថ្លៃ​ទឹក​ដល់​សិស្ស និស្សិត និង​កម្មករ​នៅ​តំបន់​បិទ​ខ្ទប់​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករទឹក​ស្វ័​យ័​ត​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​ទី​៩ ​ឧសភា ឆ្នាំ​២០២១ នេះ​​បាន​ឱ្យ​ដឹង​​ថា តាម​ប្រសាសន៍​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​រសនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ ឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ពិនិត្យ​លទ្ធភាព​ផ្ដល់​ការ​អនុគ្រោះ​ថ្លៃ​ទឹកដល់ កម្មករ កម្មការិនី សិស្ស និស្សិត កំពុង​ស្នាក់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​។

យោង​តាម​ប្រសាសន៍​អំពាវនាវ​ខាងលើ​​​​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ចូលរួម​ជួយ​សម្រួល​បន្ទុក ដោយ​ជួយ​បង់ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត​រយៈពេល​៣​ខែ គឺ​ខែមីនា មេ​សា និង​ខែឧសភា ឆ្នាំ​២០២១ ដល់​មូលដ្ឋានផ្ទះ​ជួល​ដែល​កម្មករ កម្មការិនី សិស្ស និស្សិត កំពុង​ស្នាក់​នៅ​ចំនួន​៨៧០​ទីតាំង ដែល​បាន​ចុះបញ្ជី​ជាមួយ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ក្នុងអំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​។

ជាមួយ​គ្នា​នោះ​រដ្ឋាករ​ទឹកបាន​ស្នើ​ឲ្យ ទ្រង់ ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា លោក លោក លោកស្រី​ទាំងអស់ មេត្តា​ជ្រាប និង​ចូលរួម​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​សាមគ្គីភាព​នៅ​ក្នុង​ដំណាក់កាល​នេះ ព្រមទាំង​ចូល​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ ពុំ ពា​ការពារ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ