ខេត្តឧត្តរមានជ័យ ៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៥ តុលា ២០១៥ នៅតាមដងផ្លូវជាតិP.R១៧៤ ក្នុងភូមិមេម៉ាយ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ។
សាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូធុនC១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខព្រះវិហារ១៧.០១ ធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅលិចជិះគ្នា២នាក់ឌុបកូនស្រីម្នាក់ ដោយឡែកម៉ូតូម៉ាកវ៉េវគ្មានស្លាកលេខជិះបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េចស្រាប៉តែបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់តែម្តង ៕


ចែករំលែកព័តមាននេះ