រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា មុននេះបន្តិច អ្នកតំណាង៣រូបដែលគេដឹងថា មកពីគណបក្សសង្គ្រោះនោះ ត្រូវបានជនសង្ស័យដៃដល់មួយក្រុមមានគ្នាជាង២០នាក់ ព្រួតគ្នាវាយបណ្តាលឱ្យរងរបួសធ្ងន់និងស្រាល ខណៈដែលអ្នកតំណាងរាស្ត្រទាំង៣រូបនេះចេញពីរដ្ឋសភាតាមច្រកចេញទ្វារខាងត្បូង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបានបន្តថា អ្នកតំណាងរាស្ត្រមកពីCNRPទាំង៣រូបនេះ គឺ លោក ញ៉យ ចំរើន (របួសធ្ងន់) លោក គង់ សភា (របួសធ្ងន់) និងលោក គង់ បូរ៉ា (របួសស្រាល ដោយសាររត់ចូលក្នុងរដ្ឋសភាទាន់ពេល) អ្នកតំណាងរាស្ត្រដែលរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ។ ចំណែករថយន្ត២គ្រឿងនៅកន្លែងកើតហេតុត្រូវខូចខាត ។ រីឯជនដៃដល់ទាំងនោះ ក្រោយពីធ្វើសកមម្មភាពហើយ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។
ប្រភពបន្តទៀតថា រហូតមកដល់ម៉ោងជាង១រសៀលថ្ងៃទី២៦ តុលា ២០១៥ នេះ សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព








ចែករំលែកព័តមាននេះ