ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​បន្ត​ដាក់​បំរាម​ឱ្យ​ផ្អាក​ការ​ចែកចាយ និង​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​២​ស​ប្តា​ហ៍​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គល​ទាំងឡាយ​ណា​ដែល​បន្ត​លក់ដូរ ចែកចាយ និង​ចរាចរណ៍​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុងអំឡុងពេល​នៃ​ការ​ហាមឃាត់​នេះ នឹង​ត្រូវ​ទទួលទោស ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ ធ្ង​រ​ផ្សេង​ទៀត…

រាជធានី​ភ្នំពេញ ៖ បុគ្គល​ទាំងឡាយ​ណា​ដែល​បន្ត​លក់ដូរ ចែកចាយ និង​ចរាចរណ៍​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុងអំឡុងពេល​នៃ​ការ​ហាមឃាត់​នេះ នឹង​ត្រូវ​ទទួលទោស ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ ធ្ង​រ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន គតិ​យុ​ត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។

យោង​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ថា ចំពោះ​មុខ ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង “​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១” រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម ៖

១-​គ្រប់​ទីផ្សារ ដេប៉ូ​ចែកចាយ​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល​២ (​ពីរ​) ស​ប្តា​ហ៍​បន្ថែម​ទៀត គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ ។

២-​បុគ្គល​ទាំងឡាយ​ណា​ដែល​បន្ត​លក់ដូរ ចែកចាយ និង​ចរាចរណ៍​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុងអំឡុងពេល​នៃ​ការ​ហាមឃាត់​នេះ នឹង​ត្រូវ​ទទួលទោស ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន គតិ​យុ​ត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។

៣-​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​គោលដៅ ទីផ្សារ ដេប៉ូ​ចែក​ចាយ​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្តីណែនាំ​នេះ​។

ក្នុង​ករណី​រក​ឃើញ​ថា គណៈ​គ្រប់គ្រង​ផ្សារ ម្ចាស់​ដេប៉ូ ឬ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ណាមួយ មិន​ព្រម​សហការ ឬ មីន​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ ៖ ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ​។

ទទួល​បាន​សេចក្តីណែនាំ​នេះ ៖ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​១៤ ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ វិស័យ​ឯកជន គណៈ​គ្រប់គ្រង​ផ្សារ ម្ចាស់​ដេប៉ូ ម្ចាស់​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ​អាជីវករ បងប្អូន​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ