ទីភ្នាក់ងារព័ត៌មាន «ស៊ីនហួ» របស់ចិនកាលពីពេលថ្មីៗនេះផ្សាយថា គណបក្សកុម្មុយនីស្ដចិនបានដាក់បម្រាមដល់មន្ត្រីមិនឱ្យលេងកីឡាវាយកូនគោល ប្រារព្ធពិធីជប់លៀងដែលមានលក្ខណៈខ្ជះខ្ជាយ និងមានសម្ព័ន្ធភាពស្នេហាមិនសមរម្យ ។ បម្រាមនេះ គឺជាផ្នែកមួយនៃកំណែទម្រង់របស់លោកប្រធានាធិបតី ស៊ី ជិនពីង ដែលត្រូវការឱ្យបុគ្គលិករដ្ឋការរស់នៅសាមញ្ញ ដើម្បីធ្វើជាគំរូល្អដល់ពលរដ្ឋ ព្រោះកន្លងមក មន្ត្រីភាគច្រើនរស់នៅខ្ជះខ្ជាយ និងពាក់ព័ន្ធអំពើពុករលួយ ៕
ចែករំលែកព័តមាននេះ