ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លក់​​ទឹក​សម្លរម្ជូរ​កង្កែប​​រហូត​​ស្លា.​ប់ ជារឿង​​មួយ​​​​​នឹក​ស្មាន​​ដល់​ទាល់​តែ​សោះ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ឈ្លក់​នឹង​សម្លម្ជូរ​កង្កែប ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​ពេល​កំពុង​ហូប​បាយ ដែលហេតុការណ៍​ភ្ញាក់ផ្អើលនិងកម្រកើតឡើង​នេះនៅថ្ងៃទី​០៧​ ឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​គោក​ត្រាច ឃុំ​ឈ្នួ​រ​មាន​ជ័យ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ឈ្លក់​នឹង​សម្លម្ជូរ​កង្កែប ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​ពេល​កំពុង​ហូប​បាយ ដែលហេតុការណ៍​ភ្ញាក់ផ្អើលនិងកម្រកើតឡើង​នេះនៅថ្ងៃទី​០៧​ ឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​គោក​ត្រាច ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

​ប្រភពពី​នគរបាល​ស្រុក​ព្រះនេត្រព្រះបាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ដែល​ស្លា.ប់​ឈ្មោះ​សាត រើ​ន​ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​​ប្រពន្ធ​ឈ្មោះ​ភួង រ៉ា​ន
​អ​យុ​៤៨​ឆ្នាំ គ្រួសារ​នេះ​រស់នៅ​ភូមិ​គោក​ត្រាច ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

របាយការណ៍​បាន​បញ្ជាក់​ដែរ​ថា ​នៅ​មុន​ពេល​កើតហេតុ បើ​តាម​ការ​រៀបរាប់​បំភ្លឺ​របស់​ស្ត្រី​ជា​ប្រពន្ធបាន​ប្រាប់​សមត្ថ​ក​កិច្ច​ថា គាត់​និង​ប្តី​របស់​គាត់​បាន​រៀបចំ​ហូប​បាយ​ពេល​ល្ងាច គឺ​មាន​សម្លម្ជូរ​កង្កែប​សម្រាប់​ហូប​ជាមួយ​បាយ ពេល​កំពុង​ហូប​ប្តី​របស់​គាត់​បាន​ដួស​ទឹក​សម្ល​ហុត ក៏​ស្រាប់តែ​ឈ្លក់​និង​មាន​អាកា​រៈ​​​អន្ទះអន្ទែង ពេល​នោះ​គាត់​និង​អ្នក​ជិតខាង​បាន​ជួយរឺតនិង​ធ្វើ​ចលនា​យ៉ាងណា​ក៏​មិន​អាច​ជួយ​សង្គ្រោះ ជីវិត​ប្តី​របស់​គាត់​បាន ។

លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន យើង​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សព​ដែល​មាន សមាសភាព ១-​នគរបាល​ផ្នែក​ពិនិត្យ​និង​វិភាគ​កន្លែង​កើតហេតុ​,២-​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ
៣-​នគរបាល​ប៉ុស្តិ៍​ឈ្នួ​រ​មាន​ជ័យ​,៤-​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ឈ្នួ​រ​មាន​ជ័យ​,៥-​លោក​ក្រុមប្រឹក្សា​ឃុំ​ឈ្នួ​រ​មាន​ជ័យ​,៦-​លោក​មេ​ភូមិ​គោក​ត្រាច​,៧-​ប្រពន្ធ​កូនបង្កើត​របស់​សាកសព​។

ក្រោយ​ពី​បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​ខ្លួនប្រាណ​សាកសព​ពុំ​ឃើញ​មាន​សញ្ញា​រឺ​ស្នាក​ស្នាម​អ្វី​ដែល​ទាក់ទង​និង​អំពើ​ឃាតកម្ម​នោះ​ឡើយ ម្យ៉ាង​វិញ​ទៀត ស្ត្រី​ជា​ប្រពន្ធ​របស់​សព​បាន​និយាយ​ថា ការ​ស្លា.ប់​របស់​ប្តី​គាត់​គឺ​ដោយសារ​ឈ្លក់​នឹង​ទឹក​សម្លម្ជូរ​កង្កែប ៕ ​ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ