ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមា្នក់មានផ្ទៃពោះត្រឹមតែ៧ខែបានឈឺពោះឆ្លងទន្លេ ហើយត្រូវបានក្រុមគ្រួសារដឹកយកមកបង្កើតកូនដោយការវះកាត់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានកូនភ្លោះ៣នាក់ កាលពីវេលាម៉ោង៣ និង ៣០នាទីរសៀល ថ្ងៃទី២៥ តុលា ២០១៥ ។
តាមការរៀបរាប់របស់បុរសឈ្មោះ ហួត វ៉ាន់ណារ៉ា អាយុ៣៣ឆ្នាំ ត្រូវជាឪពុកកូនភ្លោះ៣បានឱ្យដឹងថា ប្រពន្ធរបស់គាត់មានឈ្មោះ ផាន់ ដារ៉ាសុមេត្តា អាយុ៣៣ឆ្នាំ ពួកគាត់មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ គាត់មានកួន២នាក់ហើយស្រីទាំងអស់ ចំណែកកូនលើកទី៣នេះជាកូនភ្លោះកើតម្តង៣នាក់ ស្រីទាំងអស់ទៀត ហើយការសម្រាលកូននេះគឺបានតែ៧ខែទេ ដោយកូនបង និងកូនទី២ មានទម្ងន់ម្នាក់ៗ ០,៦០គីឡូក្រាម និងកូនទី៣មានទម្ងន់០,៥០គីឡូក្រាម ។
ប្រភពដដែលបានបន្តថា ប្រពន្ធរបស់គាត់ដែលត្រូវជាម្តាយកូនភ្លោះ៣នេះ មានសុខភាពជាធម្មតាទេ ចំណែកកូនភ្លោះទាំង៣នាក់មានអាយុមិនគ្រប់ខែ សុខភាពមិនសូវល្អ ហេតុនេះហើយក្រុមគ្រូពេទ្យខេត្តបានរៀបចំឯកសារបញ្ជូនកូនគាត់ទាំង៣នាក់ទៅចិញ្ចឹមក្នុងកែវនៅមន្ទីរពេទ្យគន្ឋបុប្ឋារាជធានីភ្នំពេញជាបន្តទៀត ។
សូមរំឮកថា គ្រួសារណាដែលកើតបានកូនភ្លោះ៣ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចាត់ទុកជាកូនរបស់សម្តេច ដោយបានឧបត្ថមជាប្រាក់ មិនដែលខ្វះគ្រួសារណាឡើយ ហើយសង្ឃឹមថា គ្រួសារខាងលើនេះនឹងបានទទួលអំណោយពីសម្តេចជាក់ជាមិនខាន ៕



ចែករំលែកព័តមាននេះ