ប្រភពព័ត៌មានប៉ូលិសរាយការណ៍ថា យុវជន៣នាក់ ម្នាក់អាយុ២៤ឆ្នាំ ហើយ២នាក់ទៀតមានអាយុ១៥ឆ្នាំបានត្រូវស្លាប់ ក្នុងការបាញ់ប្រហារមួយកាលពីយប់ថ្ងៃទី២៤ មក២៥ តុលា ក្នុងសង្កាត់ភាគខាងជើងទីក្រុងម៉ារសី បារាំង ។
ប្រភពព័ត៌មាននេះគូសបញ្ជាក់ថា យុវជនទាំងនេះរងការបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិនាវេលាម៉ោង២រំលងអធ្រាត្រនៅឯ LAURIESR ស្ថិតក្នុងខណ្ឌទី១៣ ។ តំបន់ LAURIERS នេះល្បីជាកន្លែងរត់ពន្ធគ្រឿងញៀននៅក្រុងម៉ារសី រួចកាលពីខែឧសភា មានប្រតិបត្តិការធំមួយបង្ក្រាបគ្រឿងញៀនដែលប្រមូលកម្លាំងប៉ូលិសដល់៣០០នាក់ ។ ពេលនោះមនុស្ស២០នាក់ត្រូវបានចាប់ខ្លួន ។
ការបាញ់ប្រហារកាលពីវេលារំលងអធ្រាត្រថ្ងៃទី២៥ តុលា កើតមាននៅជាប់អគារ B ស្ថិតនៅទល់មុខនឹងច្រកចូលស៊ីតេមួយ ។ នៅពេលព្រឹកឡើងគេនៅឃើញស្នាមឈាមមួយចំនួននៅលើដី ហើយមានយុវជនប្រមាណជា១០នាក់មានវត្តមាននៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ