ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ខ្សែ.កមាសពីស្ត្រីចំណាស់ម្នាក់តែមិនបានសម្រេច បានត្រូវអ្នកជិតខាងដេញព័ទ្ធស្ទាក់ចាប់បាននាំគ្នាស្វាគមន៍មួយដៃមួយជើងស្ទើរទ្រមខ្លួន ទើបប្រគល់ឱ្យទៅស្នាក់ការសន្តិសុខកងរាជអាវុធហត្ថក្បែរផ្សារទំនប់រលកចាស់ក្រុងព្រះសីហនុ កាលពីវេលាម៉ោង៩និង៤២នាទីព្រឹកថ្ងៃទី ២៥ តុលា ស្ថិតនៅក្នុងក្រុម១៩ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។
លោកអនុសេនីយ៍ឯក ឈុន ឈា ប្រធានស្នាក់ការសន្តិសុខកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈឿន ប៊ុនរ័ត្ន អាយុ៣២ឆ្នាំ ជាកម្មករនេសាទ ស្នាក់នៅបណ្តោះអាសន្ននៅលើទូកនេសាទ មានស្រុកកំណើតនៅភូមិផ្លូវត្រី ឃុំថ្មគោល ស្រុកល្វាឯម ខេត្តកណ្តាល ។ ចំណែកស្ត្រីម្ចាស់ខ្សែ.កឈ្មោះ ឃិត ទី អាយុ៦៨ ឆ្នាំ ជាជាងកាត់ដេរ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
លោក ឈុន ឈា បានបន្តថា មុនពេលធ្វើសកម្មភាព ជនសង្ស័យបានយកអាវទៅឱ្យស្ត្រីម្ចាស់ខ្សែ.កដេរហោប៉ៅ ដែលមានស្នាមដាច់បន្តិច គាត់ក៏ឱ្យជនសង្ស័យអង្គុយចាំបន្តិចទម្រាំដេរហើយ ពេលនោះជនសង្ស័យក៏ទៅអង្គុយផឹកកាហ្វេក្នុងហាងនៅជិតផ្ទះរបស់គាត់ មួយសន្ទុះក្រោយមក ជនសង្ស័យក៏វិលត្រឡប់មកយកអាវវិញឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពឆក់យកខ្សែ.ករបស់គាត់ដែលមានទម្ងន់៥ជី និងបន្តោង៥ហ៊ុនរត់ ភ្លាមនោះ គាត់ក៏បានស្រែកថា «ចោរៗ» ដើម្បីឱ្យអ្នកជិតខាងជួយចាប់ ខណៈនោះ ក៏ត្រូវអ្នកជិតខាងឃើញហើយនាំគ្នាដេញព័ទ្ធស្ទាក់ចាប់បានភ្លាមៗ ដោយទប់កំហឹងមិនបានក៏នាំគ្នាស្វាគមន៍មួយដៃមួយជើងសល់តែដង្ហើមចង្រិត ទើបប្រគល់ឱ្យកងរាជអាវុធហត្ថ ។
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ