ខេត្តបន្ទាយមានជ័យ ៖ បុរស៣នាក់បានរងរបួសធ្ងន់-ស្រាលដោយសារជិះម៉ូតូឌុបគ្នាបុកបង្គោលបារ៉ាស កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២៥ តុលា២០១៥ នៅភូមិមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត។
ជនរងគ្រោះទាំងនាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនអាចសួរនាំបានដែរ ព្រោះសន្លប់ស្តូកស្តឹងក្រោយកើតហេតុ។
ប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូលឿនខុសប្រក្រតី លុះដល់ចំណុចផ្លូវបំបែកជា៤ជាផ្លូវកោងផងនោះកាច់ចង្កូតមិនទាន់ទើបជ្រុលទៅបុកបង្គោលបារ៉ាសពេញទំហឹងបណ្តាលឲ្យរងរបួសទាំង៣តែម្តង។
ជនរងគ្រោះត្រូវបាននគរបាលជំនាញហៅរថយន្តសង្ដ្រោះដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត៕





ចែករំលែកព័តមាននេះ