ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៣នាក់ទៅសាលាដំបូងខេត្ត នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ តុលា ២០១៥ នេះ ដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យដែលសមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងខេត្តទាំង៣នាក់ខាងលើនេះ មាន ១-ឈ្មោះ សុខ សុវណ្ណធារក្ស ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យស្វាយរៀង មានទីលំនៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ២-ឈ្មោះ គឹម សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររស់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង និង៣-ឈ្មោះ ជៀម រ៉ាវីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភ្នំពេញ ។
លោកវរសេនីយ៍ទោ ងិន សុផល អធិការនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៤ តុលា ២០១៥ នៅភូមិចុងព្រែកសង្កាត់ស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយរៀង និងអាជ្ញាធរសង្កាត់ស្វាយរៀង ចុះឆែកឆេរផ្ទះសំណាក់យីហោ “សុខភាព”
ក្នុងបន្ទប់លេខ៥ ចាប់ឃាត់ខ្លួនជនសង្សយ័បាន៣នាក់ និងដកហូតវត្ថុតាងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕
ចែករំលែកព័តមាននេះ