រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី២៥ តុលា ២០១៥នេះ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យដឹកនាំដោយលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានកត្តិយសកាកបាទក្រហមប្រចាំខណ្ឌលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ រួមទាំងមានការចូលរួមពីលោកជា សុខៃ បានដឹកនាំក្រុមមន្ត្រីយកអំណោយសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន១៥០គ្រួសាររស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
អំណោយដែលចែកជូននៅពេលនេះជាអំណោយសប្បុរសមួយផ្នែករបស់ព្រះសង្ឃវត្តចាក់អង្រែក្រោមដែលបានបរិច្ចាកទេយ្យទានផ្ទាល់ខ្លួនចូលរួមចំណែកចែកជូនផងដែរ ។ អំណោយដែលត្រូវចែកជូនក្នុង១គ្រួសារៗមានអង្ករ២៥គីឡូក្រាម, មី១កេស ស្មើនឹង២០កញ្ចប់, ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប , ទឹកដោះគោ៣កំប៉ុង , ទឹកក្រូច៨កំប៉ុង , ស្ករស៣កញ្ចប់ស្មើនឹង១គីឡូក្រាម, តែ៥កញ្ចប់ និងថវិការចំនួន២ម៉ឺនរៀល៕




ចែករំលែកព័តមាននេះ