យោងតាមប៉ូលិសថា មនុស្ស៤នាក់ស្លាប់ ក្នុងនោះមានកុមារអាយុ២ឆ្នាំម្នាក់ហើយមនុស្ស៤៤នាក់ទៀតរងរបួសកាលពីថ្ងៃទី២៤ តុលា ខណៈរថយន្តមួយគ្រឿងបោលបុកលើការប្រមូលផ្តុំជួបជុំគ្នារបស់និស្សិតថ្មី-ចាស់នៃសាកលវិទ្យាល័យអូក្លាហូម៉ាភាគត្បូងសហរដ្ឋអាមេរិក ។
អ្នកបើករថយន្តដែលបើកយ៉ាងលឿននាំឱ្យមានគ្រោះថ្នាក់នេះត្រូវចាប់ឃុំឃាំង ។ អ្នកបើករូបនោះជានារីអាយុ២៥ឆ្នាំម្នាក់ដែលចាប់ខ្លួនពីបទបើកបរក្រោមឥទ្ធិពលសុរា ឬថ្នាំញៀន ។
យោងតាមតុល្យការថ្មី ចំនួនអ្នករបួសកើនឡើងទ្វេដងពី២២នាក់ដល់៤៤នាក់ ហើយអ្នករបួស៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ប៉ូលិសបញ្ជាក់ថា កុមារអាយុ២ឆ្នាំម្នាក់បានស្លាប់នៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ពេក ហើយមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែង ។
សាកលវិទ្យាល័យរដ្ឋអូក្លាហូម៉ា បានសម្តែងទុក្ខសោកចំពោះសោកនាដកម្មនេះ ។ គ្រោះថ្នាក់កើតមានពេលមានការជួបជុំដ៏ធំបំផុតមួយរបស់បណ្តាអតីតនិស្សិត និងបណ្តានិស្សិតថ្មី ៕
ចែករំលែកព័តមាននេះ