ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ ប្រឈម​ជាប់​គុក​ ពី​៥ទៅ​១០​ឆ្នាំ ចម្លងជំងឺ​កូ​វី​ដ​-១៩​ដោយ​ចេតនា​ដល់​មនុស្ស​៥​នាក់ទៀត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​០៧ ឧសភា ២០២១​នេះ​ថា បុរស​ម្នាក់​ឈ្មោះ ពេ​ជ កុសល ត្រូវ​បាន​តុលាការ…

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​០៧ ឧសភា ២០២១​នេះ​ថា បុរស​ម្នាក់​ឈ្មោះ ពេ​ជ កុសល ត្រូវ​បាន​តុលាការ ចេញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ពី​បទ មិន​អនុវត្ត​តាម​វិធាន​សុខាភិបាល ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៥​នាក់ បាន​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាង​១០០​នាក់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ។

អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ បាន​បន្ត​អោយ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ ៖

-​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ ឈ្មោះ ពេ​ជ កុសល បាន​ជួប​មិត្តភក្ដិ​ម្នាក់ នៅ​អូរ​ឫស្សី ដោយ​ឈប់​ម៉ូតូ​បើក​របាំង​មួក​សុវត្ថិភាព​និយាយ​គ្នា ។
-​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ ឈ្មោះ ពេ​ជ កុសល បានដឹង​ថា មិត្តភក្ដិ​ដែល​បាន​ជួប​ខាងលើ វិជ្ជមាន​កូ​វី​ដ​-១៩ ក៏​សម្រេចចិត្ត​ទៅ​ធ្វើតេស្ដ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ទទួល​បាន​លទ្ធិ​ផល អវិជ្ជមាន និង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់​ខ្លួន ។
-​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២១ ឈ្មោះ ពេ​ជ កុសល បាន​ទៅ​ធ្វើតេស្ដ​ជា​លើក​ទី​២ នៅ​វិទ្យាល័យ​បឹង​ត្របែក ទទួល​បាន​លិទ្ធ​ផល អវិជ្ជមាន និង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន ។
-​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ ឈ្មោះ ពេ​ជ កុសល បាន​ទៅ​ធ្វើតេស្ដ​ជា​លើក​ទី​៣ (​មូលហេតុ​ប្រពន្ធ​ជា​អ្នកលក់​ខោអាវ​នៅ​ផ្សារ​អូរ​ឫស្សី​) នៅ​វិទ្យាល័យ​បឹង​ត្របែក និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​រង​ចាំ​លទ្ធផល​ធ្វើតេស្ដ​របស់​ខ្លួន​ក្នុង​រយៈពេល​៣​ថ្ងៃ ។
-​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២១ (​បិទ​ផ្សារ​អូរ​ឫស្សី​) ឈ្មោះ ពេ​ជ កុសល និង​ប្រពន្ធ បាន​ចាក់​ចេញពីផ្ទះ ដែល​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ម៉ោង​១៣ និង​៣០​នាទី ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​ម្ដាយ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ម៉ោង ១៥​និង​៣០​នាទី តាម​រយៈ​ម៉ូតូ ។ ពេល​ទៅ​ដល់ បាន​ទៅ​បង់សំណាញ់​ចាប់​ត្រី ជាមួយ​ប្អូនប្រុស ២​នាក់​, ពេល​ល្ងាច​ទៅ​លេង​បាល់ទះ ជាមួយ​អ្នក​ភូមិ ៨​នាក់ ។
-​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ នៅ​ម៉ោង ១០​និង​៣០​នាទី គ្រូពេទ្យ​បាន​ទាក់ទង​ទៅ​ឈ្មោះ ពេ​ជ កុសល ប្រាប់​ពី​លទ្ធផល​ធ្វើតេស្ដ វិជ្ជមាន និង​ត្រូវ​យក​ទៅ​ព្យាបាល តែ​សា​ម៉ី​ខ្លួន​បែរជា នៅ​ខេត្តតាកែវ​ទៅ​វិញ ។

សកម្មភាព​របស់ ឈ្មោះ ពេ​ជ កុសល គឺ​មាន​ចេតនា មិន​អនុវត្ត​តាម​វិធាន​សុខាភិបាល ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​បាន​ចម្លង​មេរោគ​កូ​វី​ដ​-១៩ ទៅ​មនុស្ស​ចំនួន ៥​នាក់ និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាង ១០០​នាក់ ។ ការ​ល្មើស​នឹង​វិធាន​សុខាភិបាល ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូ​វី​ដ​-១៩ ដល់​អ្នក​ដទៃ គឺជា​អំពើ​ខុសច្បាប់ ។

យោង​តាម​មាត្រា​៩ នៃ​ច្បាប់ ៖ បទ​ចម្លង​ដោយ​ចេតនា នូវ​ជំងឺ​កូ​វី​ដ​-១៩ ដល់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ​១០​ឆ្នាំ ។
មាត្រា​១៣ និង​កថាខណ្ឌ ៣ មាត្រា ២២ នៃ​អនុក្រឹត្យ ៖ បុគ្គល​ដែល​មិន​អនុវត្ត​កាតព្វកិច្ច ក្នុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី ៥ សែន​រៀល ទៅ ២​លាន​រៀល ។

ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ។
អនុក្រឹត្យ​ស្ដី​ពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ