ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​បាល់ទាត់​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​3​ឆ្នាំ​2015

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៣​ឆ្នាំ​២០១៥ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៣ តុលា កន្លង​ទៅ​នេះ នៅ​លើ​ទីលាន​បាល់ទាត់ Premium Sport Club ។

ការ​ប្រកួត​នេះ​បានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​លោកស្រី​ដាំ ដា​រិ​នី ប្រធាន​ស្ដីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក​សុខ សប្បាយ​ណា ប្រធាន​គណៈ កម្ម​ការ​កីឡាបាល់ទាត់​យុវជន​អន្តរក្រសួង​-​ស្ថាប័ន ។ តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ឆ្នាំ​នេះ​មាន​កីឡាករ​ចុះ​ឈ្មោះ​ចូលរួម​ចំនួន​២៥​ក្រុម ចែក​ចេញ​ជា​៦​ពូ​ល​។ ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​តាម​ពូ​ល ដើម្បី​រក​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ក្នុង​មួយ​ពូ​ល​២​ក្រុម​ឡើង​ទៅ​ប្រកួត​ជម្រុះ​នៅ​វគ្គ​បន្ត ។

ដោយឡែក សម្រាប់​ការ​ប្រកួត​នៅ​ជុំ​ទី​១ កាលពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ទី​២៣​និង​២៤ តុលា កន្លង​ទៅ​នេះ មាន​ទាំងអស់​៤​ប្រកួត ។ នៅ​ថ្ងៃ​សុក្រ​មាន​២​ប្រកួត ក្រុម​ក្រសួងសុខាភិបាល​ឈ្នះ​ក្រុម​ក្រសួងបរិស្ថាន​៤-១ និង​ក្រុម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​យកឈ្នះ​ក្រុម​អាជ្ញាធរ​សវន​កម្ម​ជាតិ​៥-១ ។ ចំណែក​ថ្ងៃ​សៅរ៍​ដែល​មាន​២​ប្រកួត​ដែរ​នោះ ក្រុម​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​យកឈ្នះ​ក្រុម​ក្រសួង​ព័ត៌មាន​៦-១ និង​ក្រុម​ធនាគារជាតិ នៃ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ក្រសួង​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់​៦-១ ។

លោកស្រី​ដាំ ដា​រិ​នី បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​ទាំងអស់​ត្រូវ​លេង​នៅ​ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព ចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ត្រូវ​គោរព​តាម​បទបញ្ជា​ប្រកួត​។ លោកស្រី​ក៏​បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​លេង​កីឡា ដែល​នាំ​មក​នូវ​សុខភាព​ផ្លូវ​កាយ ផ្លូវចិត្ត​និង​ប្រាជ្ញា​ស្មារតី​ផង​ដែរ ៕