ដេវីដ ហេ អតីតជើងឯកប្រដាល់ពិភពលោកទម្ងន់ធ្ងន់ ជនជាតិអង់គ្លេស គ្រោងបិទអាជីពកីឡាប្រដាល់ជាផ្លូវការ ដោយប្រកាសលក់សង្វៀនប្រដាល់របស់ខ្លួនតាមប្រព័ន្ធអីុបេ ក្រោយពេលបើកដំណើរការអស់រយៈពេល៦ឆ្នាំ និងរំពឹងថា នឹងទទួលបានប្រាក់ជាង២៥.០០០ផោន ។ លោកទើបវះកាត់ស្មាខាងស្ដាំកាលពីដើមឆ្នាំកន្លងមក និងកាលពីដើមខែមុន បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានចូលប្រកួតរយៈពេល៣ឆ្នាំមកហើយ និងបច្ចុប្បន្នមានអាយុ៣៥ឆ្នាំ ដូច្នេះពេលវេលាត្រូវចូលនិវត្តន៍ហាក់ដូចជានៅតិច ទើបលោកប្រកាសលក់សង្វៀនប្រដាល់នៅពេលនេះតែម្ដងទៅ ៕
ចែករំលែកព័តមាននេះ