ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា លោកលូកាស ម៉ាតធីសសេ អ្នកប្រដាល់ជនជាតិអាហ្សង់ទីន អាចប្រកួតជាមួយ ម៉ានី ប៉ាកគីអាវ កំពូលអ្នកប្រដាល់ហ្វីលីពីន នៅដើមឆ្នាំក្រោយ និងរំពឹងថាជាលើកចុងក្រោយរបស់ប៉ាកគីអាវ មុនពេលចូលនិវត្តន៍ ហើយងាកទៅប្រឡូកក្នុងអាជីពនយោបាយបន្ដ ។ របាយការណ៍បញ្ជាក់ថា ម៉ាតធីសសេ មានស្ថិតិប្រកួតឈ្នះ៣៧លើក ចាញ់៤លើក កំពុងសិ្ថតក្នុងដំណាក់កាលចរចា ដើម្បីបានឡើងប្រកួតជាមួយប៉ាក់គីអាវ ក្រោយពីទើបប្រកួតចាញ់កីឡាករវិកទ័រ ផូស្គល ជនជាតិអ៊ុយក្រែន នៅទឹកទី១០ កាលពីដើមខែកន្លងមក ។ ចំណែក ប៉ាក់គីអាវ ប្រកួតចាញ់កីឡាករអាមេរិកហ្វ្លយ មេវេដឌ័រ កាលពីដើមខែ ឧសភា និងកំពុងត្រៀមប្រកាសចូលនិវត្តន៍ ។
ចែករំលែកព័តមាននេះ